អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ច ក្នុងការស្រង់ទិន្នន័យជនបរទេស

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២៤ ម្សិលមុិញ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញជាអធិបតីភាពក្នុពិធីផ្សព្វផ្សាយផែនការលេ ខ០០៣ផក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការចុះត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា ជូនដល់សមត្ថកិច្ចពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុក ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ប្រារព្ធធ្វើឡើង នៅសាលប្រជុំ ក សាលាបន្ទាយមានជ័យ។

លោក នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លេីកឡេីងថា ដើម្បីចូលរួមលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារ ក្រសួងមហាផ្ទៃបានរៀបចំវិធានការ កម្លាំង និងមធ្យោបាយជាក្រុមការងារប្រតិបត្តិ ការថ្នាក់អន្តរអគ្គ ដើម្បីគាំទ្រដល់ស្នងការដ្ឋាននគរបាលរាជធានី / ខេត្ត ក្នុងការ អនុវត្តសេចក្តីណែនាំលេខ ០២៨សណន ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ របស់ ក្រសួងមហាផ្ទៃ ស្តីពីការគ្រប់គ្រងវត្តមានជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា និងការធ្វើបច្ចុប្បន្នភាពជនបរទេសអន្តោប្រវេសន្តឱ្យមានប្រសិទ្ធភាព។ ពង្រឹងវិស័យសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈតាមបណ្តារាជធានី/ខេត្ត ដើម្បីធានាសុខដុមនីយកម្មរបស់ប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរ និង អ្នកវិនិយោគជាតិ អន្តរជាតិ ឱ្យមកទស្សនា និងប្រកបរបររកស៊ីក្នុងព្រះរាជាណាចក្រកម្ពុជា មានជំនឿទុកចិត្តកាន់តែខ្លាំងឡើង។

នាឱកាសនោះ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក៏បានអំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ច ដើម្បីធ្វើការស្រាវជ្រាវ ស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់កម្ពុជា ក៏ដូចជាខេត្តបន្ទាយមានជ័យ ទៅរស់នៅដោយច្បាប់ និងមិនស្របច្បាប់ ។ ជាមួយគ្នានោះដែរអាជ្ញាធរមូលដ្ឋានក្រុង-ស្រុក ឃុំ-សង្កាត់ បើសិនជាមានករណីជនបរទេសមកស្នាក់នៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវធ្វើការចុះស្រង់ទិន្នន័យ សួរព័ត៌មាន ក៏ដូចជាឯកសារពាក់ព័ន្ធ ទាក់ទិននិងការស្នាក់ក្នុងប្រទេសកម្ពុជា។

យោងរបាយការណ៍ដែលផ្តល់ដោយស្នងការដ្ឋាននគរបាលខេត្ត គិតត្រឹមថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ បានបង្ហាញថាក្នុងខេត្តបន្ទាយមានជ័យ មាន ៖
១.ជនបរទេសអន្តោប្រវេសន្ត៖ សរុបចំនួន២៨៨គ្រួសារ មនុស្សរាយ ៤៣៦នាក់/ស្រី១៧៣នាក់ មាន៥សញ្ជាតិ។ ២.ជនបរទេសមិនមែនអន្តោប្រវេសន្ត៖ សរុបចំនួន ១៦១៥២នាក់/ស្រី ៤០៨៦នាក់ មាន៥៨សញ្ជាតិ ប្រកបមុខរបរភាគច្រើន គឺនៅតាមរោងចក្រ សណ្ឋាគារ កាស៊ីណូ និងអាជីវកម្មផ្សេងៗ។ ក្នុងនោះ ជនបរទេសស្នាក់នៅច្រើនជាងគេតាមប្រព័ន្ធ FPCS មាន៧សញ្ជាតិ ក្នុងនោះមាន៖ ឥណ្ឌូនេស៊ី មានចំនួន ៤២០១នាក់/ស្រី១ ០៦៩នាក់, ចិនចំនួន ៤១៩០នាក់/ស្រី៧០៤នាក់, វៀតណាមចំនួន ២២៥៩នាក់/ ស្រី៩៨៧នាក់, ឥណ្ឌាចំនួន ៩៣៦នាក់/ស្រី៥២នាក់, ថៃចំនួន៧៧០នាក់/ស្រី៣៦៣នាក់, សាធារណរដ្ឋ កូរ ចំនួន៦៩៣នាក់/ស្រី៩៥នាក់ និងប៉ាគីស្ថានចំនួន៤២១នាក់/ស្រី២៧នាក់។

ទន្ទឹមនឹងនោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការស្រាវជ្រាវសង្គ្រោះជនបរទេសប្រចាំឆ្នាំ២០២៤ ដែលបានសុំអន្តរាគមន៍សរុប ចំនួន១១៧ករណី ក្នុងនោះតាមរយៈប្រភព៖ ហ្វេសប៊ុកក្រសួងមហាផ្ទៃចំនួន៤៥ករណី, ហត់ឡាញជនបរទេស ៥៨ករណី, ហត់ឡាញ១១៧ ចំនួន១២ករណី និងពីស្ថានទូតចំនួន២ករណី ក្នុងនោះកិច្ចអន្តរាគមន៍សង្គ្រោះជាក់ស្តែងបានចំនួន៣១ករណី មានមនុស្ស៦២នាក់/ស្រី១១នាក់ រកមិនឃើញកំពុងស្រាវជ្រាវបន្តចំនួន៤១ករណី មនុស្សចំនួន១២៤នាក់/ស្រី២៨នាក់ និងត្រឡប់ទៅវិញដោយ ខ្លួនឯងចំនួន ៤៥ករណី មនុស្ស ៨០នាក់/ស្រី១៩នាក់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print