អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ លោក Xi Jinping អគ្គលេខាធិការ នៃ គណៈ កមា្ម ធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និង ជា ប្រធាន គណៈកម្មាធិការ យោធាមជ្ឈិម ចិន ដែល អញ្ជើញ ទៅ ចូលរួម មហាសន្និបាត អបអរ សាទរ ខួប ២៥ ឆ្នាំ នៃការ វិល ត្រឡប់ចូលមាតុប្រទេសវិញ របស់ ម៉ាកាវ បាន ចុះទៅត្រួត ពិនិត្យ ការងារ តាម កងទ័ព រំដោះ ប្រជាជនចិន ប្រចាំ នៅ ម៉ាកាវ កាលពី ថ្ងៃទី ២០ ខែធ្នូ ។
គេហទំព័រ «CCFR China state-controlled media » លោកបាន តាង នាម មជ្ឈិម បក្ស និង មជ្ឈិម យោធា សួរសុខទុក្ខ ដ៏ស្មោះស្ម័គ្រ ចំពោះ នាយ ទាហាន និង ពល ទាហាន គ្រប់រូប នៃ កងទ័ព ប្រចាំ នៅម៉ាកាវ ។ លោកបាន គូស បញ្ជាក់ថា ត្រូវ អនុវត្ត ទ្រឹស្តី កសាង យោធា ឱ្យ ខ្លាំងក្លា ក្នុង យុគសម័យ ថ្មី ដោយ ស៊ីជម្រៅ អនុវត្ត ជាក់ស្តែង នូវ គោលការ យុទ្ធសាស្ត្រ យោធា ក្នុង យុគសម័យ ថ្មី បង្កើន ការកសាង កម្លាំង ទ័ព ដោយគ្រប់ជ្រុងជ្រោយ លើកកម្ពស់ សមត្ថភាព បង្ការ និង ការពារជាតិ ដោយ គ្រប់ជ្រុងជ្រោយ ដើរតួនាទី ឫសគល់ នៃ ការគាំពារ សន្តិភាព ជាតិ ដើម្បី រួមចំណែក កាន់តែ ធំ ក្នុង ការបន្ត ចារទំព័រ ថ្មី នៃ ការអនុវត្ត “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ” ប្រកបដោយ លក្ខណៈពិសេស ម៉ាកាវ ។
គេហទំព័រ «CCFR China state-controlled media » ជាបន្ត លោក Xi Jinping បាន សំណេះសំណាល យ៉ាង ស្និតស្នាល ជាមួយតំណាង នាយ ទាហាន និង ពល ទាហាន ព្រមទាំង ថតរូប អនុស្សាវរីយ៍ ជាមួយអ្នកទាំងអស់គ្នាផងដែរ៕
ដោយ ៖ សិលា