អនុគណៈកម្មាធិការ​វិនិយោគខេត្តព្រះសីហនុ ចុះពិនិត្យទីតាំងស្នើសុំបង្កើតរោងចក្រផលិតទឹកថ្នាំគូសគំនូរ

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំតំណាងមន្ទីរ អង្គភាព និងមន្ត្រីបច្ចេកទេសចុះពិនិត្យទីតាំងស្នើសុំបង្កើតរោងចក្រផលិតទឹកថ្នាំគូសគំនូរ មួយកន្លែងដែលស្ថិតនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ម្សិលមិញនេះ​។

លោកអភិបាលរង បានធ្វើការណែនាំដល់អ្នកវិនិយោគឱ្យសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីបំពេញលក្ខខណ្ឌនានាដែលច្បាប់បានកំណត់ និងបានពិនិត្យលទ្ធភាពជួយសម្របសម្រួលនីតិវិធីមួយចំនួនដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់អនុគណៈកម្មាធិការវិនិយោគខេត្ត ដើម្បីកាត់បន្ថយរយៈពេលរងចាំច្បាប់អនុញ្ញាតរបស់ក្រុមហ៊ុន។ ជាមួយគ្នានេះ លោកអភិបាលរងក៏បានស្នើដល់ វិនិយោគិនធ្វើយ៉ាងណាផ្តល់អាទិភាពការងារដល់ប្រជាពលរដ្ឋមូលដ្ឋាន។

តាមរបាយការណ៍របស់ម្ចាស់សំណើ​ បានឱ្យដឹងថា​រោងចក្រផលិតទឹកថ្នាំគូសគំនូរនេះ នឹងមានតម្រូវការកម្លាំងពលកម្មប្រមាណជា៥០នាក់ និងមានទិសដៅផលិត និងផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅក្រៅផងដែរ។

...

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកអភិបាលរង​ បានចុះពិនិត្យរោងចក្រផលិតឧបករណ៍សណ្តោង និងរោងចក្រផលិតស៊ុមរូបថត ដែលទទួលបានការផ្តល់ការលើកទឹកចិត្តពីអនុគណៈកម្មាធិការវិនិយោគខេត្ត ក្នុងយន្តការតាមដានថែទាំសម្របសម្រួលជូនអ្នកវិនិយោគ ដើម្បីស្តាប់ និងប្រមូលធាតុចូលពីវិនិយោគិនផ្ទាល់អំពីបញ្ហាប្រឈម និងទទួលយកសំណូមពរនានា៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print