លោកLiQiangចុះត្រួតពិនិត្យការងារនៅខេត្តZhejiang

ចែករំលែក៖

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ កាលពីថ្ងៃទី ១៨ដល់ថ្ងៃទី២០ ខែធ្នូ លោក LiQiang សមាជិកអាចិន្ត្រៃយ៍ នៃការិយាល័យ នយោបាយ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្ត ចិន និងជា នាយករដ្ឋមន្ត្រី ចិន បាន ចុះត្រួតពិនិត្យការងារ នៅ ខេត្តZhejiang។លោក បាន លើកឡើងថា ត្រូវតែ រៀនសូត្រ និង អនុវត្ត ស្មារតី នៃ សុន្ទរកថាគន្លឹះរបស់ លោក Xi Jinping ប្រធានរដ្ឋ ចិន ក្នុង កិច្ចប្រជុំ អំពីការងារ សេដ្ឋកិច្ចមជ្ឈិម ចិន បង្រួបបង្រួម គំនិតនិង ប្រតិបត្តិការ ទៅ ក្នុង ការ វិនិច្ឆ័យ ដោយ វិទ្យាសាស្ត្រ របស់ គណៈ កម្មាធិការមជ្ឈិម បក្ស អំពី ស្ថានភាពសេដ្ឋកិច្ច និងការសម្រេចចិត្តនិងការរៀបចំ សម្រាប់ ការងារសេដ្ឋកិច្ច ដើម្បី ខិតខំ ប្រឹងប្រែង បង្កើត សមិទ្ធផល ថ្មី នៃ ការអភិវឌ្ឍ ប្រកបដោយ គុណភាព ខ្ពស់ ។

គេហទំព័រ «CCFR China state-controlled media » ក្នុង ការ ចុះត្រួតពិនិត្យការងារ លោក LiQiangបាន អញ្ជើញធ្វើ ជា អធិបតី ក្នុង ពិធី សំណេះសំណាល ។ បន្ទាប់ ពីស្តាប់ ការបញ្ចេញមតិរបស់ អ្នកទទួល ខុសត្រូវ សហគ្រាស លោក LiQiang បាន លើកឡើងថា រំពឹងថាសហគ្រាស អាចក្តាប់ជាប់ កាលានុវត្តភាព ថ្មី ដែល នាំមក ដោយ ការ រៀបចំថ្មី សម្រាប់ ការងារសេដ្ឋកិច្ច ប្រើប្រាស់ឱ្យបានល្អ នូវ ទីផ្សារ ទាំងពីរ គឺ ទីផ្សារ ជាតិ និង អន្តរជាតិ ត្រួសត្រាយ ទំហំការ អភិវឌ្ឍ ដើម្បី រួមចំណែកបន្ថែមទៀតក្នុងការ លើកកម្ពស់ ការ អភិវឌ្ឍ ប្រកប ដោយ គុណភាព ខ្ពស់ និង ឱកាសការងារ ប្រកបដោយ ស្ថិរភាព។
គេហទំព័រ «CCFR China state-controlled media » លោក LiQiangសង្ឃឹមថា ក្នុងនាម ជា ខេត្ត មាន សេដ្ឋកិច្ច ដ៏សំខាន់មួយ ខេត្តZhejiang នឹងប្រើប្រាស់កំណែទម្រង់និងការបើកចំហរ ដើម្បី បង្កើត កម្លាំង ចលករ ថ្មី សម្រាប់ ការ អភិវឌ្ឍ បង្កើត ឧត្តមភាព នៃការអភិវឌ្ឍថ្មី ជាមួយនឹងការច្នៃប្រឌិតថ្មី ហើយ បន្តឈាន មុខ គេ ក្នុង ការលើកកម្ពស់ទំនើបកម្មតាមបែបចិន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print