ក្រសួងការបរទេសចិន ៖ សហរដ្ឋអាមេរិកគួរតែដកគុយបាចេញពីបញ្ជីឈ្មោះ “ប្រទេស ដែល គាំទ្រអំពើភេរវកម្ម”

ចែករំលែក៖

អន្តរជាតិ ៖ នៅល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នៅ ថ្ងៃ ទី ២០ ខែធ្នូ ក្នុង សន្និសីទ សារព័ត៌មាន ជា ប្រចាំ អ្នក យក ព័ត៌មាន បាន សួរ ថា ៖ តាម ការផ្សាយដំណឹងបានឱ្យដឹងថា ថ្មីៗកន្លងទៅនេះ ក្រសួង ការពារ ជាតិ អាមេរិក បាន ប្រកាស ថា នឹង ដោះលែង អ្នក ទោសម្នាក់ ពីពន្ធនាគារGuantanamo បច្ចុប្បន្ននេះ នៅតែ មាន អ្នក ជាប់ ឃុំ ចំនួន ២៩ នាក់ នៅពន្ធនាគារGuantanamo ។

គេហទំព័រ «CCFR China state-controlled media » យោងតាមការអត្ថាធិប្បាយ ពី ខាង ក្រៅ ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាល អាមេរិកបានសន្យាម្តង ហើយម្តង ទៀតថា នឹង បិទ ពន្ធនាគារGuantanamo ប៉ុន្តែ អាមេរិកមិនបាន បំពេញតាម ពាក្យ សន្យា របស់ ពួកគេ រហូត ដល់សព្វថ្ងៃនេះ។ ទោះបីជាមានការតវ៉ាម្តងហើយម្តងទៀតពីរដ្ឋាភិបាល គុយបា ក៏ដោយ សហរដ្ឋអាមេរិកបានកាន់កាប់ទឹកដីមួយផ្នែកនៃ Guantanamo ដោយខុសច្បាប់ អស់ រយៈ ពេលជាង ១២០ ឆ្នាំមកហើយ ។ តើ អ្នក នាំ ពាក្យ មានអធិប្បាយ យ៉ាង ណា ចំពោះ រឿង នេះ?

គេហទំព័រ «CCFR China state-controlled media » ទាក់ទិននឹងរឿននេះ លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បាន ថ្លែង កាល ពីថ្ងៃទី ២០ ខែធ្នូថា អាមេរិកបានកាន់កាប់ផ្នែកមួយនៃទឹកដីឆ្នេរសមុទ្រ Guantanamo របស់ ប្រទេសគុយបាដោយខុសច្បាប់អស់រយៈពេលជាយូរមក ហើយបាន ឃុំខ្លួន តាម ទំនើង ចិត្ត នៅក្នុងពន្ធនាគារ Guantanamo និងបានធ្វើ ទារុណកម្ម យ៉ាង ព្រៃផ្សៃ ដើម្បី ទាញ យក ចម្លើយសារភាព ។ ទង្វើរបស់ភាគីអាមេរិកបានបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍អធិបតេយ្យភាពរបស់ប្រទេសគុយបា ។ សហគមន៍អន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិ បានសម្តែងការយកចិត្ត ទុកដាក់ ចំពោះ រឿងនេះជាច្រើនលើកច្រើនសារ ហើយទាមទារឱ្យភាគីអាមេរិកបិទពន្ធនាគារ Guantanamo ឱ្យបានឆាប់រហ័ស និងផ្តល់យុត្តិធម៌ដល់អ្នកជាប់ឃុំឱ្យបានឆាប់រហ័ស ។

គេហទំព័រ «CCFR China state-controlled media » លោក Lin Jian បានថ្លែងទៀតថា “ប្រទេសចិនគាំទ្រយ៉ាងមុតមាំចំពោះ ភាគី គុយ បា ក្នុង ការគាំពារអធិបតេយ្យភាព និងសេចក្តីថ្លៃថ្នូររបស់ខ្លួន   ប្រឆាំងយ៉ាង ដាច់ ខាត ចំពោះ សហរដ្ឋអាមេរិកដែល ជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសគុយបា ។ សហរដ្ឋ អាមេរិក គួរតែបញ្ឈប់ជាបន្ទាន់នូវការកាន់កាប់ទឹកដីគុយបាដោយខុសច្បាប់ បិទពន្ធនាគារ Guantanamo ឱ្យបានឆាប់រហ័ស ដកខ្លួនចេញពីមូលដ្ឋាន Guantanamo ឱ្យបាន ឆាប់ រហ័ស ប្រគល់ដីដែលជាកម្មសិទ្ធិរបស់ គុយបា ឱ្យប្រជាជន គុយបាវិញ ហើយ ដក គុយបា ចេញ ពី អ្វី ដែល គេ ហៅ ថា ” បញ្ជី ប្រទេស គាំទ្រ ភេរវកម្ម “៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print