រដ្ឋមន្ត្រីក្រសួងអប់រំពិនិត្យការរៀននិងបង្រៀន នៅសាលាជេភ្រីតស្គឺអាខេឌឺមី  (ជេភីអេ) JAY PRITZKER ACADEMY (JPA) ខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំក្រុម ការងារ ទស្សនកិច្ច ពិនិត្យការរៀន និងបង្រៀន នៅសាលាជេភីអេ (JPA) ខេត្តសៀមរាប និងមានការចូលរួមពី លោក Ryan Ahlers ប្រធានអង្គការ និងនាយកសាលាជេភីអេ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង គណៈគ្រប់គ្រងសាលារៀន នាយក នាយិកា បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស។

អង្គការជេភីអេ (JPA) បានអនុវត្តគម្រោងរបស់ខ្លួនជាផ្លូវការតាំងពីឆ្នាំ២០០៨ ក្នុងការចូលរួមចំណែកក្នុងការ អភិវឌ្ឍន៍ធនធានមនុស្សតាមរយៈការផ្តល់ការបង្រៀន និងអប់រំដល់សិស្សានុសិស្សចាប់ពីកម្រិតមត្តេយ្យសិក្សារហូតដល់ថ្នាក់ទី១២ ជាពិសេសអង្គការ ក៏បានផ្តល់អាហារូបករណ៍សិក្សាពេញ១០០ភាគរយដល់សិស្សានុ សិស្សដែល ត្រូវបានជ្រើសរើសឱ្យចូលសិក្សានៅសាលាជេភីអេ។ សាលាជេភីអេផ្តល់ការអប់រំ ជា២កម្មវិធីព្រមគ្នា ដោយរួមមានទាំងកម្មវិធីសិក្សាថ្នាក់ជាតិ និងកម្មវិធីសិក្សាអន្តរជាតិ។

មានប្រសាសន៍ក្នុងឱកាសនោះបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅដល់អង្គការជេភ្រីស្ដីអាខេឌីមី (ជេភីអេ) (JAY PRITZKER ACADEMY – JPA) ដែលជួយគាំទ្រ និងអភិវឌ្ឍសាលាជេភីអេជាច្រើនឆ្នាំកន្លង មកនេះប្រកបដោយគុណភាព ទាំងកម្មវិធីសិក្សាការបណ្តុះបណ្តាលគ្រូបង្រៀន បរិស្ថានសិក្សា និងគុណ ភាពអប់រំ សម្រាប់សិស្សានុសិស្ស ដោយផ្ដល់កម្មវិធីសិក្សាស្របតាមកម្មវិធីថ្នាក់ជាតិនិងកម្រិតអន្តរជាតិ បានជួយឱ្យសិស្សានុសិស្សបានសិក្សាស្វែង យល់ពីមេរៀន និងទ្រឹស្តីវិទ្យាសាស្ត្រ មានសមត្ថភាពប្រកួត ប្រជែងខ្ពស់ទាំងថ្នាក់ជាតិ និងអន្តរជាតិ ចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សសម្រាប់សង្គមជាតិ។

...

ជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និង កីឡា បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរ គុណ និងវាយតម្លៃខ្ពស់ដល់ការវិវឌ្ឍន៍នៃសាលាជេភីអេ ដែលជាសាលារៀនដែលផ្តល់ការអប់រំប្រកបដោយគុណភាព និងប្រសិទ្ធភាព ជាពិសេសបានផ្តល់ឱកាសដល់កុមារស្ថិតនៅតំបន់ជុំវិញសាលា ឱ្យទទួលបានការអប់រំក្នុងកម្មវិធីសិក្សាដែលមានគុណភាពខ្ពស់ ក្រោមរូបភាពនៃការផ្តល់អាហារូបករណ៍សិក្សា១០០ភាគរយ ដែលសកម្មភាពនេះ ក៏បានចូលរួមចំណែកយ៉ាងធំធេងដល់ជីវភាពគ្រួសាររបស់សិស្ស និងបុគ្គលិកបម្រើការងារនៅក្នុងសាលាផងដែរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print