ស្រវឹងជិះម៉ូតូជ្រុលបុកបង្កាន់ដៃស្ពានអាកាសចោមចៅរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖​ ស្ត្រីម្នាក់ជិះម៉ូតូទាំងស្ថានភាពស្រវឹងជ្រុលបុកបង្កាន់ដៃស្ពានអាកាសចោមចៅបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបាន

កងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៨និង៤៣នាទីយប់ថ្ងៃទី២១ខែធ្នូ ឆ្នាំ២០២៤ នៅលេីស្ពានអាកាសចោមចៅក្នុងភូមិព្រៃជីសាក់​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះឌី​ ដាម៉ារីណាភេទស្រី អាយុ២៩ឆ្នាំ​ របួសមុខ​ រស់នៅភូមិព្រៃទា​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ​ ភ្នំពេញ។

...

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញស្ត្រីម្នាក់ជិះម៉ូតូស្កូបពីពណ៌ស​ ធ្វេីដំណេីរពីផ្លូវសហព័ន្ធរុស្សីឡេីងស្ពានអាកាសចោមចៅខណៈដល់លេីស្ពានអកសឺផ្លូវបំបែក​ មួយទៅផ្លូវជាតិលេខ៣​ មួយចុះទៅផ្លូវចោមចៅក៏ជ្រុលបុកបង្កាន់ដៃស្ពានដួលបោករងរបួសធ្ងន់​ ចំណែកម៉ូតូរងការខូចខាត។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០​ ជួយដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុម:​ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានយកទីរក្សាទុករងចាំបងប្អូនមកទទួល៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print