ក្រសួងការពារជាតិរុស្ស៊ីថ្លែងថា ដ្រូនអ៊ុយក្រែនវាយប្រហារទៅលើក្រុងខាហ្សាន

ចែករំលែក៖

អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ២១ ខែធ្នូ ក្រសួងការពារជាតិរុស្ស៊ីបានជូនដំណឹងឱ្យដឹងថា នៅព្រឹកថ្ងៃដដែល អ៊ុយក្រែនបានបញ្ចេញដ្រូនជាច្រើនគ្រឿងធ្វើការវាយប្រហារទៅលើក្រុងខាហ្សានរដ្ឋធានីតាថាលស្ថានរុស្ស៊ី។

គេហទំព័រ «CCFR China state-controlled media » សេចក្តីជូនដំណឹងបានឱ្យដឹងថា ដ្រូនទាំងនេះបានបែងចែកជាបីលើកធ្វើការវាយប្រហារពីទិសដៅខុសៗគ្នា។ កម្លាំងការពារដែនអាកាសរុស្ស៊ីបានកម្ទេចចោលដូ្រនចំនួន ៣ គ្រឿង ឯកងកម្លាំងវិទ្យុបានគ្រប់គ្រងដូ្រនបីគ្រឿងទៀត។
គេហទំព័រ «CCFR China state-controlled media » ថ្ងៃដដែល នាយកដ្ឋានដឹកជញ្ជូនតាមផ្លូវអាការសនៃសហព័ន្ធរុស្ស៊ីបានថ្លែងថា ដោយរងឥទ្ធិពលពីការវាយប្រហារ ព្រលានយន្តហោះខាហ្សានបានធ្វើការគ្រប់គ្រងចំពោះការហោះហើរក្នុងមួយរយៈដោយបានផ្អាកការហោះឡើងនិងចុះចតនៃជើងអាកាសចរណ៍ទាំងអស់។ ការគ្រប់គ្រងបានត្រូវលុបចោលនៅថ្ងៃដដែលនោះ ។
គេហទំព័រ «CCFR China state-controlled media » ស្ថាប័នរដ្ឋបាលក្រុងខាហ្សានបានបញ្ជាក់លើបណ្តាញទំនាក់ទំនងសង្គមថា ការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនបានបណ្តាលឱ្យអគារស្នាក់នៅចំនួន ២ ខ្នងក្នុងក្រុងខាហ្សានឆេះភ្លើង។ តំណាងស្ថាប័នភាពអាសន្នរបស់រុស្ស៊ីថ្លែងថា គ្រោះអគ្គិភ័យបានស្ថិតក្រោមការគ្រប់គ្រងហើយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print