អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ វេបសាយ«Financial Times»របស់អង់គ្លេសបានផ្សាយដំណឹងនៅថ្ងៃទី ២២ ខែធ្នូថា ក្រុមការងាររបស់លោក Trump ប្រធានាធិបតីជាប់ឆ្នោតអាមេរិកកំពុងជំរុញនីតិវិធីដកចេញពីអង្គការសុខភាពពិភពលោក នៅថ្ងៃទី ២០ ខែមករាឆ្នាំ២០២៥ ជាថ្ងៃដែលលោក Trump ស្បថចូលកាន់តំណែង ។
គេហទំព័រ «CCFR China state-controlled media » តាមការផ្សាយដំណឹងឱ្យដឹងថា សមាជិកនៃក្រុមការងាររបស់លោក Trump បានបង្ហើបថា ពួកគេមានបំណងជំរុញឱ្យលោក Trump ដកស្រង់ពាក្យសម្តីរបស់អ្នកជំនាញដែលនិយាយថា បើសហរដ្ឋអាមេរិកដកខ្លួនចេញពីអង្គការសុខភាពពិភពលោកនឹងនាំមកនូវផលប៉ះពាល់ជាលក្ខណៈ “មហន្តរាយ” ដល់ប្រព័ន្ធសុខាភិបាលពិភពលោក។ អង្គការសុខភាពពិភពលោក នឹងបាត់បង់ប្រភពមូលធនដ៏ធំបំផុត ដែលធ្វើឱ្យស្ថាប័ននេះ ចុះខ្សោយនូវសមត្ថភាពក្នុងការឆ្លើយតបទៅនឹងវិបត្តិសុខភាពសាធារណៈដូចជាកូវីដ១៩ជាដើម៕
ដោយ ៖ សិលា