រដ្ឋមន្ត្រី ក្រសួងកសិកម្មទទួលជួបសម្តែងការគួរសម​ និងពិភាក្សាការងារជាមួយកញ្ញា Moonjung CHOI នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)

ចែករំលែក៖

ភ្នំពេញ÷ នៅរសៀលថ្ងៃទី២៣​ ខែធ្នូ ឆ្នាំ២០២៤ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម​ និងពិភាក្សាការងារជាមួយកញ្ញា Moonjung CHOI នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

កក្នុងឱកាសនៃជំនួបនេះលោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការសហការជិត ស្និទ្ធជាមួយគ្នា ដើម្បីចូលរួមជួយវិស័យកសិកម្មកម្ពុជា ស្របតាមគោលនយោបាយនៃរាជរដ្ឋាភិបាលកម្ពុជា​ ក្នុងការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ ដែលអាចជួយដល់ប្រជាកសិករនូវបញ្ហាបច្ចេកទេស​ និងទីផ្សារ។ លើសពីនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថាការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្មគឺជារឿងចាំបាច់ និងយកចិត្តទុកដាក់បំផុត​ ជាពិសេសការពង្រឹងសមត្ថភាពរបស់មន្រ្តីកសិកម្មឃុំ​ ឱ្យកាន់តែមានប្រសិទ្ធភាព​ក្នុងការត្រួតពិនិត្យ​ ប្រមូលទិន្នន័យ​ និងផ្សព្វផ្សាយបច្ចេកទេស។

ពាក់ព័ន្ធនឹងការងារនេះលោករដ្ឋមន្ត្រី​ បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារគម្រោងត្រូវគិតគូរផ្តល់វគ្គបណ្តុះបណ្តាលដល់មន្រ្តីកសិកម្មឃុំ​ បានយល់ដឹងពីបច្ចេកទេសផ្សព្វផ្សាយដល់ប្រជាកសិករកាន់តែប្រសេីរឡេីងមួយកម្រិតទៀត​ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការបំពេញការងារ។

សម្រាប់សំណេីកសាងហេដ្ឋារចនាសម្ព័ន្ធ​ននៃសាកលវិទ្យាល័យភូមិន្ទកសិកម្មលោករដ្ឋមន្ត្រី​ បានលេីកឡេីងថាការងារនេះត្រូវមានផែនការច្បាស់លាស់ដោយគិតគូរសុីជម្រៅពីឈ្មោះនៃមហាវិទ្យាល័យ មានការគ្រប់គ្រងច្បាស់លាស់​ និងអាចផ្តល់នូវទីផ្សារការងារបានទូលំ ទទូលាយសម្រាប់និស្សិតពេលបញ្ចប់ការសិក្សាជាពិសេស ក្រុមហ៊ុននាំចូលធាតុចូលកសិកម្ម​ និងបណ្តាក្រុមហ៊ុននានាផ្សេងទៀត។

...

គួរបញ្ជាក់ថា គោលបំណងនៃជំនួបពិភាក្សានេះ គឺដើម្បីរាយការណ៍ពីលទ្ធផលនៃការចុះសិក្សាសុីជម្រៅលើសំណើគម្រោង (Building of Integrated Agricultural Extension-Education-Research Nexus of Climate Change Adaptation in Cambodia) ដើម្បីពិនិត្យនិងពិភាក្សាមុននឹងឈានដល់នីតិវិធីបន្ទាប់ និងស្នើសុំអនុសាសន៍ណែនាំពីសំណាក់លោករដ្ឋមន្ត្រី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print