លោកបណ្ឌិត កែវ ពិសិដ្ឋ ជំរុញនាយកដ្ឋានព័ត៌មាន ផលិតនិងផ្សព្វផ្សាយព័ត៌មាន ដែលជាលទ្ធផលការងារ របស់រដ្ឋសភា ជូនដល់សាធារណជន

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងរដ្ឋសភា និងជានាយកខុទ្ទកាល័យ សម្តេចប្រធានរដ្ឋសភា បានលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ និងមន្រ្តីនាយកដ្ឋានព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ពង្រឹងលទ្ធផលការងារ ធ្វើយ៉ាងណាលើកកម្ពស់ គុណភាពនិងបរិមាណព័ត៌មាន ធ្វើការផ្សព្វផ្សាយរាល់លទ្ធផល ស្នាដៃ ការងាររបស់ថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភា ដែលបានបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ បានដល់សាធារណជនប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោកបណ្ឌិត បានលើកឡើងថា ថ្នាក់ដឹកនាំរដ្ឋសភា ក៏ដូចជាសមាជិកសមាជិការដ្ឋសភា លោកបានខិតខំ បំពេញការងារ តាមភារកិច្ចរបស់ខ្លួនយ៉ាងមោះមុត បម្រើប្រជាពលរដ្ឋទំាងនៅក្នុងនិង ក្រៅប្រទេស ដូច្នេះក្នុងនាមជាសេនាធិកា រដ្ឋបាល ដែលផ្តល់សេវាព័ព៌ មានជូនថ្នាក់ដឹកនាំ នាយកដ្ឋានព័ត៌មាន មានភារកិច្ច ផលិតព័ត៌មាននិង ផ្សព្វផ្សាយព័ត៌មានរាល់លទ្ធផលការងារ ទំាងនោះ ជូនដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោតបានដឹង។

សូមជម្រាបថា លោកបណ្ឌិត កែវ ពិសិដ្ឋ បានមានប្រសាសន៍លើកឡើងដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស សមាសភាពថ្នាក់ដឹកនាំ ថ្មីនៃនាយករដ្ឋានព័ត៌មាន នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print