អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ៖ ករណីវីដេអូបាញ់ប្រហារនៅភោជនីយដ្ឋានមួយកន្លែង គឺមិនមែនកើតឡើងនៅកម្ពុជាទេ

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ សូមជម្រាបថា នៅពេលថ្មីៗនេះ មានការបង្ហោះវីដេអូករណីបាញ់ប្រហារនៅភោជនីយដ្ឋានមួយកន្លែង នៅលើបណ្តាញសង្គម ។ ក្រោយពីទទួលបានដំណឹងនេះ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបញ្ជាផ្ទាល់ដល់សមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវជាបន្ទាន់ ពេលនោះឃើញថា វីដេអូនេះមិនមែនកើតឡើងនៅព្រះរាជាណាចក្រកម្ពុជានោះទេ គឺកើតឡើងនៅប្រទេសជិតខាងនៃប្រទេសកម្ពុជា។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ សូមបញ្ចាក់ថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងអនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពី លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ តែងតែខិតខំប្រឹងប្រែងការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ ឈរលើស្មារតីទទួលខុសត្រូវខ្ពស់ជានិច្ច។

ក្នុងន័យនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវនាវដល់អ្នកនិយមប្រើប្រាស់បណ្តាញសង្គម កុំធ្វើការបង្ហោះ រឺ ចែកចាយបន្តនូវវីដេអូដែលមិនមានប្រភពច្បាស់លាស់ ដើម្បីកុំឲ្យមានភាន់ច្រឡំ និងបង្កជាអសន្តិសុខសង្គម មិនត្រឹមតែប៉ុណ្ណោះអ្នកបង្ហោះរឺចែកចាយវីដេអូមិនពិតអាចប្រឈមនិងការអនុវត្តតាមនីតិវិធីច្បាប់៕ ដោយ​៖តារា​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print