ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីកិច្ចប្រជុំត្រៀមលក្ខណៈសម្រាប់ការផ្សព្វផ្សាយព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលនឹងប្រារព្ធធ្វើនៅមុខព្រះបរមរាជវាំង រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ ខណៈកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីស្តីការក្រសួង រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤។
ព្រឹត្តិការណ៍ «សាទរកម្ពុជា» ឬ «Celebrating Cambodia» ជាព្រឹត្តិការណ៍នៃការអបអរសាទរដល់សង្គមកម្ពុជាមួយដែលប្រកប ដោយភាពរស់រវើក ជាមួយនឹងការបង្ហាញវិសេសភាពនៃអត្តសញ្ញាណ ដោយសមានចិត្តសោមនស្សចំពោះអ្វីៗដែលបានឆ្លងកាត់ និងបានជម្នះ ព្រមទាំងបង្ហាញពីការលើកតម្កើងមោទនភាពក្នុងភាពជាប្រជាជាតិតែមួយ៕ដោយ៖តារា
រូបថត៖ ខឹម សុវណ្ណារ៉ា
...