សប្បុរសជននៅតែអាណិត សំ ប៉ូលីដា ក្រោយដឹងថាធ្លាប់រងអំពើហិង្សាពីស្វាមី

ចែករំលែក៖

ភ្នំពេញ៖ វីដេអូឃ្លីបដែលបានបញ្ជាក់ថា សំប៉ូលីដា ធ្លាប់រងទទួលការធ្វើទារុណកម្មពីសំណាក់ស្វាមីទាំងសរសៃខ្ចី ត្រូវបានគេបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក កាន់តែធ្វើឲ្យសប្បុរសជនជាច្រើនទាំងព្រះសង្ឃ សិល្បករ និងសប្បុរសជនជាច្រើនបន្តបន្ទាប់បានផ្តល់ក្តីអាណិតចំពោះនាង។

នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឲ្យលោក ស្រួល សុខជា ចុះទៅសួរសុខទុក្ខ និងប្រគល់ថវិកាមួយចំនួនដល់តារាសម្ដែង និងកំប្លែង អ្នកនាង សំ ប៉ូលីដា ដែលបានរងគ្រោះថ្នាក់បាក់ជើង និងរងរបួសលើផ្ទៃមុខយ៉ាងធ្ងន់ធ្ងរ ដែលកំពុងសម្រាលព្យាបាលនៅគេហដ្ឋាន។ នៅរសៀលថ្ងៃដដែលនេះដែរតារាសិល្បៈក្នុងសមាគមសិល្បករខ្មែរ និងតារាសិល្បៈក្នុងGroup «គ្រួសារតារាកម្ពុជា»ដែលរួមមានលោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ, ព្រះតេជគុណ នី សុវណ្ណមុនីរ៉េត គង់នៅវត្តនាគវ័ន្តកុដិលេខ២៤ និងជាក្រុមប្រឹក្សាសមាគម អ្នកស្រីថុង ស៊ីវទៀង ម្ចាស់ផលិតកម្មចក្រវាទ្ប នាយឃ្លោក អ្នកនាងម៉ៅ ស៊ីណាត លោកឈឿន ឧត្តម លោកសោភ័ណ្ឌតន្ត្រី អ្នកនាងឈឹម ស្រីអូន និងតារាសិល្បៈជាច្រើន បានពាំនាំយកថវិកាជាច្រើនរយដុល្លារទៅប្រគល់ជូនអ្នកនាងសំ ប៉ូលីដា ដែលបានរងរបួសបាក់ជើង និងបែកមុខ រយះច្រមុះ ។ នៅរសៀលថ្ងៃទី១៤ ខែសីហានេះផងដែរ សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលដឹកនាំដោយអ្នកនាង ចន ច័ន្ទលក្ខិណា បានយកថវិកាដែលបងប្អូនសប្បុរសបានជួយឧបត្ថម្ភយកទៅប្រគល់ជូន អ្នកនាង សំ ប៉ូលីដាដូចគ្នា។

គួរបញ្ជាក់ផងដែរថា តារាស្រីសម្តីបាន អ្នកនាង សំប៉ូលីដា បានបង្កើតឲ្យអ្នកសិល្បៈភ្ញាក់ផ្អើលនឹងសម្តែងក្តីអាណិតគ្រប់គ្នាក្រោយពីនាងលើកឡើងថា បានដួលដោយចៃដន្យរហូតបាក់កជើងខាងស្តាំង និងមានផ្នែកនៅមុខខ្លះទៀតជាំខ្មៅហើមភ្នែករបួសធ្ងន់មើលមុខស្ទើរតែមិនស្គាល់។ ទោះជាយ៉ាងណាប្រភពដែលស្និទ្ធនឹងនាងលើកឡើងថា របួសដែលបាក់កជើង និងជាំមុខជាំមាត់នេះគឺដោយសារតែស្វាមីនាងប្រើអំពើហិង្សាដោយប្រើដៃជើង និងបំពង់ទីបវាយទៅលើនាង ប៉ុន្តែការលើកឡើងនេះត្រូវបាននាងច្រានចោល ដែលសូម្បីតែស្វាមីនាងក៏បានបដិសេធផងដែរថា មិនដែលប្រើអំពើហិង្សាទៅលើភរិយាទេ។ ប៉ុន្តែក្រោយពីឆ្លើយបដិសេធមិនបានមួយថ្ងៃផង វីដេអូឃ្លីបមួយដែលគេថតកាលពីអំឡុងខែមីនាមួយត្រូវបានគេទម្លាយថា នាងធ្លាប់ត្រូវបានស្វាមីមីវាយធ្វើទារុណកម្មយ៉ាងព្រៃផ្សៃរហូតជាំមុខមាត់ស្ទើមើលមិនយល់ ហើយ សំ ប៉ូលីដា ក៏បាននិយាដោយផ្ទាល់មាត់ថា ស្វាមីពិតជាបានធ្វើទារុណកម្មលើរូបរាងកាយនាងជាញឹកញាប់៕

t (6) t (1) t (3) t (2) t (7) t (5) t (4)

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print