អ្នកនាំពាក្យក្រសួងសាធារណការ ៖ ស្ពានគុណគ្រូ ផ្សារភ្ជាប់មរកត និងអនុស្សាវរីយ៍មិនអាចកាត់ថ្លៃបានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

ចែករំលែក៖

ភ្នំពេញ ៖ ស្ពានគុណគ្រូ គឺជាស្ពានដ៏សំខាន់ ក្នុងចំណោមស្ពានជាច្រើន នៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១។

ស្ពាននេះ ត្រូវកែលម្អយ៉ាងហ្មត់ចត់ និងរក្សាចំណុចគោលដើម ដោយបំពាក់ភ្លើងសូឡា អមដោយសួនការ៉ូឡា បង់អង្គុយសម្រាកកម្សាន្ត ហាត់ប្រាណ និងទីឈប់ចតគយគុណទេសភាព នៃការរីកចម្រើន ក្រោមម្លប់សុខសន្តិភាព។ នេះជាការលើកឡើងពីលោក ផន រឹម អ្នកពាក្យ និងជា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និង ដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤។
គួរបញ្ជាក់ថា គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ប្រវែងសរុប៩៥,២៧ គីឡូម៉ែត្រ ដោយមានចំណុចចាប់ផ្តើមពីភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល នៃខេត្តកណ្ដាល (ចំណុចប្រសព្វផ្លូវជាតិលេខ ៤) រហូតដល់ភូមិល្អាង ឃុំល្អាង ស្រុកដងទង់ នៃខេត្តកំពត(ចំណុចផ្លូវជាតិលេខ៣) សម្រេចការសាងសង់ ១០០%ហើយ។
អរគុណសន្តិភាព🙏 ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print