ភ្នំពេញ៖ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍន ភាពកម្ពុជា-ចិនបានលើកឡើងថា ឆ្នាំ២០២៤ ជាឆ្នាំប្រពៃល្អថ្លៃថ្លា ដែលប្រជាជននៃប្រទេសយើងទាំងពីរ បានទទួលអំណរពេញ១ឆ្នាំនូវ សកម្មភាពដ៏ច្រើនលើសលុបនៃការផ្លាស់ប្ដូរយ៉ាងផុលផុសនៃទំនាក់ទំនងប្រជាជន និង ប្រជាជន កម្ពុជា-ចិន ដែលជាការឆ្លុះបញ្ចាំងនូវភាពកាន់ តែរឹងមាំខ្លាំងឡើងនៃទំនាក់ទំនងដែកថែបរវាងកម្ពុជានិងចិន ហើយក៏ជាការរំលេចពីមរតកនៃទំនាក់ទំនងជាប្រពៃណីរវាងប្រជាជាតិយើងទាំងពីរដែលមានអាយុលើសពី២០០០ឆ្នាំថែមទៀតផង។
លោកបណ្ឌិតបន្តថា ៖ « ឆ្នាំ២០២៤ ជាឆ្នាំប្រពៃល្អថ្លៃថ្លាដែលប្រជាជននៃប្រទេសយើងទាំងពីរបានទទួលអំណរពេញ១ឆ្នាំនូវសកម្មភាពដ៏ច្រើនលើសលុបនៃការផ្លាស់ប្ដូរយ៉ាងផុលផុសនៃទំនាក់ទំនងប្រជាជន និង ប្រជាជន កម្ពុជា-ចិន ដែលជាការឆ្លុះបញ្ចាំងនូវភាពកាន់តែរឹងមាំខ្លាំងឡើងនៃទំនាក់ទំនងដែកថែបរវាងកម្ពុជានិងចិន ហើយក៏ជាការរំលេចពីមរតកនៃទំនាក់ទំនងជាប្រពៃណីរវាងប្រជាជាតិយើងទាំងពីរដែលមានអាយុលើសពី២០០០ឆ្នាំថែមទៀតផង។ ជាង១៥លាននាក់របស់កម្ពុជា និងជាង១ពាន់៤រយលាននាក់របស់ចិន ពីថ្នាក់ដឹកនាំដល់ប្រជាជនទូទៅ ពីទីក្រុងដល់ជនបទ ពីទីផ្សារដល់ជនបទដាច់ស្រយាល ពីប្រជាជនវ័យចំណាស់ដល់កុមារ បានវិញត្របាញ់ចូលគ្នា ដោយទាំងអស់គ្នាសុទ្ធសឹងបានដក់ជាប់នូវសកម្មភាពនៃការផ្លាស់ប្ដូររវាងប្រជាជនកម្ពុជា និងប្រជាជនចិន។»
លោកបណ្ឌិតបញ្ជាក់ថា ពីមួយជំនាន់ទៅមួយជំនាន់ ពីដំណាក់កាលមួយទៅដំណាក់កាលមួយ មិត្តភាពនៃប្រទេសយើងទាំងពីរកាន់តែរឹងមាំ ដែលជាការរំលេចឱ្យឃើញនូវគំរូភាពដ៏ល្អប្រសើរនៃទំនាក់ទំនងដែលប្រសូតចេញពីទំនាក់ទំនងដែលតែងបានតម្កល់យកនូវភក្ដីភាព សមភាព និងឈ្នះ-ឈ្នះ ធ្វើជាមូលដ្ឋាន៕
ដោយ ៖ សិលា