សមត្ថកិច្ចស្រុកសំរោងទងជូនដំណឹងស្វែងរកសាច់ញាតិសព ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ យោងតាមផេកផ្លូវការរបស់សមត្ថកិច្ចស្រុកសំរោងទងបានបង្ហោះនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះថា, កាលពីវេលាម៉ោង៤ និង៤៥នាទីទាបភ្លឺ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៤០-៤១ ត្រង់ចំណុចភូមិវល្លិសរ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានរថយន្ដ ១គ្រឿងមិនស្គាល់ម៉ាក និងអត្ដសញ្ញាណអ្នកបើកបរ (បើកគេចក្រោយពេលកើតហេតុ) បើកបរពីទិសខាងលិចទៅទិសខាងកើត លុះមកដល់ចំណុចខាងលើបានបុកមនុស្ស ១នាក់ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ ដែលកំពុងដើរពីទិសខាងលិចទៅទិសខាងកើត បណ្ដាលឱ្យស្លាប់ ។ ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញបានចុះពិនិត្យនិងយកសពរក្សាទុកនៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ គិតមកដល់ម៉ោងនេះមិនទាន់ស្គាល់អត្តសញ្ញាណសព និងរកសាច់ញាតិនៅឡើយ ( សពមានសភាពមិនអាចកំណត់ អត្តសញ្ញាណបាន ) ។

សមត្ថកិច្ចបញ្ជាក់ទៀតថា,ភិនភាគសព ភេទប្រុស អាយុប្រហែល ៣៤ឆ្នាំ សម្បុរខ្មៅ សក់រួញ ពាក់អាវយឺតដៃវែងព័ណ៌ខ្មៅ ស្លៀកខោក្រណាត់ជើងវែង ។ ចំពោះអ្នកបើកបររថយន្តដែលបានបើករថយន្តគេចក្រោយពេលកើតហេតុ ជំនាញកំពុងបន្តការស្រាវ់ជ្រាវ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។
បើបងប្អូនប្រជាពលរដ្ឋណាដែលបាត់សមាជិកក្នុងគ្រួសារសូមទំនាក់ទំនងមកលេខទូរស័ព្ទទំនាក់ទំនង ៖ 016 615 646 / 016 396 368 សូមជួនចែករំលែកបន្ដផង សូមអរគុណ! ៕ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print