Update : យប់នេះឈ្មួញលៀស សន វ៉ាន់នី បន្តផ្គើននាំលៀសទៅប្រទេសវៀតណាមជិត១០០តោនទៀត ខណៈយប់ម៉ិញជោគជ័យ៤រថយន្តស្មើរនឹងជាង១០០តោន

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ប្រភពរាយការណ៍បានឱ្យដឹងថា ឈ្មួញលៀសដ៍ល្បីល្បាញប្រចាំស្រុកក្រគរឈ្មោះ សន វ៉ាន់នី បានទទួលជោគជ័យមួយឈុតទៀតស្មើប្រមាណចំនួន០៤រថយន្តធំៗមានទម្ងន់ជាង១០០តោន កាលពីយប់ថ្ងៃទី២៤.២៥ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ ដែលលៀសល្អិតខុសច្បាប់នេះ ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហាមឃាត់ដាច់ខាតទាំងការនេសាទ និងនាំចេញទៅប្រទេសវៀតណាម ។ បើទោះបីជាមានសមត្ថកិច្ចច្រើនស្ថាប័នប្រចាំការនៅតំបន់មាត់បឹងទន្លេសាប ក៏ដូចជានៅតាមដងផ្លូវជាតិលេខ៥ពីខេត្តពោធិ៍សាត់,កំពង់ឆ្នាំង,ខេត្តកណ្ដាល យ៉ាងណាក៏ដោយក៏លៀសទម្ងន់ជាង ១០០តោន ត្រូវបាននាំទៅដល់ប្រទេសវៀតណាមដោយជោគជ័យ ។

 បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅឯចំណុចមាត់កំពុងបឹងទន្លេសាប ស្ថិតនៅភូមិកំពង់ឃ្នៀស ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីយប់ថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ត្រូវឈ្មួញបានធ្វើសកម្មភាពដឹកទៅប្រទេសវៀតណាមចំនួន០៤រថយន្តធំៗ ដែលមានទម្ងន់ប្រមាណជាង១០០តោន ។ សមត្ថកិច្ចជំនាញជាអ្នកជួយសម្របសម្រួលឲ្យឈ្មួញស្រីឈ្មោះ សន វ៉ាន់នី អាចដឹកលៀសបានដោយស្រួល ។ ការនាំចេញលៀសខុសនច្បាប់ខាងលើបន្តទៅប្រទេសវៀតណាម តាមផ្លូវជាតិលេខ៥ឆ្លងកាត់ខេត្តកំពង់ឆ្នាំង បន្តតាមច្រកជ្រៃធំ ស្រុកកោះធំ ខេត្ត កណ្តាល ដែលនៅតាមផ្លូវនេះមានសមត្ថកិច្ចច្រើនស្អេកស្កះគ្រប់ស្ថាប័ន ។

ប្រភពបញ្ជាក់ថា លៀសល្អិតៗខុសច្បាប់ធ្វើសកម្មភាពតាមរថយន្តធុនធំចំនួន៤គ្រឿងដល់ប្រទេសវៀតណាមដោយជោគជ័យនេះ ថៅកែស្រី ឈ្មោះ សន វ៉ាន់នី នេះ សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធសហការចុះពិនិត្យ និងបង្រ្កាបពិន័យអន្តរកាលជាញឹកញាប់ដែរ ប៉ុន្តែហេតុអ្វីគាត់នៅតែបន្តសកម្មភានបាន ឬក៍ត្រូវរ៉ូវជាប្រព័ន្ធទៅហើយ ? នេះសឲ្យឃើញយ៉ាងច្បាស់ច្បាប់នៅតែជាច្បាប់ ឯឈ្មួញនៅតែជាឈ្មួញ ។ ដោយញាមភាពជោគជ័យចុងក្រោយ០៤រថតយន្តធំៗ ស្មើនឹងជាង១០០តោន ឈ្មួញលៀសដ៍ល្បីល្បាញនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ឈ្មោះ សន វ៉ាន់នី ខណៈនេះកំពុងបន្តសកម្មភាព នៅចំណុចដដែល(ភូមិកំពង់ឃ្នៀស ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់)ប្រមាណជិត១០០តោនថែមទៀត ស្មើនឹងប្រមាណ០៣ ៕ ដោយៈ ប៉ឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print