សេចក្តីបំភ្លឺរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជុំវិញបុរសម្នាក់ប្រើប្រាស់ រថយន្ត Luxus​ 350 ផ្លាកលេខមិនប្រក្រតីបានទទួលសារភាពកំហុស

ចែករំលែក៖

​ ភ្នំពេញ​៖​ កម្លាំងនគរបាលចរាចរណ៍​ឈរជេីងនៅគោលដៅស្ពានអាកាសចោមចៅ​ នាថ្ងៃទី២៥​ ខែធ្នូ​ ឆ្នាំ២០២៤​ម្សិលមិញនេះ​ បានធ្វេីការត្រួតពិនិត្យរថយន្ត០១គ្រឿ​ង​ ម៉ាកLuxus​ 350 ពណ៌ស​ ពាក់ផ្លាកលេខ​ភ្នំពេញ2BT 9357បេីកបរដោយបុសម្នាក់​ ករណីប្រេីប្រាស់ទូរសព្ទដៃ​ ពេលដែលមន្រ្តីនគរបាលចរាចរណ៍ត្រួតពិនិត្យឃេីញថារថយន្តពាក់ផ្លាកលេខមិនប្រក្រតី​ អ្នកបេីកបរក៏ទទួលស្គាល់កំហុសរបស់ខ្លួន​ បានដោះផ្លាកលេខចេញ​ និងបានធ្វេីការផាកពិន័យតាមច្បាប់កំណត់ចំនួន​1200.000៛(មួយលានពីរសែនរៀល​ )ព្រមទាំងយកផ្លាកលេខមករក្សាទុកជាបណ្តោះអាសន្ន​ ។​

ក្រោយពីធ្វេីការផាកពិន័យរួច​អ្នកបេីកបរក៏យល់ព្រមទទួលស្គាល់កំហុសនិងសុំទោសសមត្ថកិច្ចដែលបានថតសមត្ថកិច្ចប្រេីពាក្យសម្តី​ប្រមាថមកលើសមត្ថកិច្ចអនុវត្តច្បាប់កំពុងបំពេញភារកិច្ចហើយយករូបភាពវីដេអូនោះផ្ញើចូលផេកសារព័ត៌មានដើម្បីឲ្យជួយបង្ហោះ។

បន្ទាប់ពីទទួលស្គាល់កំហុសបុរសនោះក៏បានស្នើសុំទៅសារព័ត៌មានដែលយករូបភាពខ្លួនទៅបង្ហោះសូមលុបចោលវិញខណៈដែលអង្គភាពសារព័ត៌មានមួយចំនួនយកព័ត៌មាននិងរូបភាពនោះបង្ហោះផ្សព្វផ្សាយ តែប្រភពមួយជ្រុង ជាព័ត៌មានដកស្រង់ប្រភពមិនបានគ្រប់ជ្រុងជ្រោយយកទៅបង្ហោះចែកចាយក្នុងបណ្តាញសង្គម ដោយមិនបានសួរនាំបំភ្លឺពីប្រធានអង្គភាពរឺអ្នកពាក់ព័ន្ធ ដែលបង្កឲ្យប៉ះពាល់កិត្តិយសមត្ថកិច្ចអនុវត្តច្បាប់កំពុងបំពេញភារកិច្ច។

...

អាស្រ័យដូចបានជម្រាបជូនខ្លឹមសារខាងលើសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print