អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ យោងតាមការផ្សាយដំណឹងរបស់ប្រព័ន្ធផ្សព្វផ្សាយស៊ីរីជាច្រើន កាលពីថ្ងៃទី ២៥ខែធ្នូឱ្យដឹងថា សកម្មភាពប្រឆាំងតវ៉ាបានផ្ទុះឡើងនៅក្នុងខេត្តជាច្រើននៃប្រទេសស៊ីរីនៅថ្ងៃដដែលនោះដែលបណ្តាលឱ្យមានមនុស្សស្លាប់បាត់បង់ជីវិតនិងរងរបួស។ បន្ទាប់មក ទីក្រុងចំនួនពីរស្ថិតនៅតំបន់ភាគកណ្តាល និងភាគខាងលិចនៃប្រទេសស៊ីរី បានប្រកាសបម្រាមគោចរ ។
គេហទំព័រ «CCFR China state-controlled media » ការផ្សាយដំណឹងឱ្យដឹងថា វីដេអូស្តីពីការវាយប្រហារទៅលើតំបន់ពិសិដ្ឋនៃក្រុម Alawiyyunក្នុងខេត្ត Aleppo ភាគខាងជើងប្រទេសស៊ីរី ត្រូវបានផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមកាលពីថ្ងៃទី ២៥ខែធ្នូ ហើយបន្ទាប់មក បានបង្កឱ្យកើតមានសកម្មភាពប្រឆាំងតវ៉ានៅក្នុងទីក្រុងតាមឆ្នេរសមុទ្រជាច្រើននៅភាគខាងលិចប្រទេសស៊ីរី ព្រមទាំងរដ្ឋធានី Damascus ទីក្រុង Homsដែលស្ថិតនៅតំបន់ភាគកណ្តាល និងតំបន់ជនបទនៃខេត្ត Hama ៕
ដោយ ៖ សិលា