ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ លោក លោកស្រី ដែលជាពាណិជ្ជករ ផលិតករ និងសាធារណជនទូទៅឱ្យបានជ្រាបថា China General Chamber of Commerce នឹងរៀបចំ ពិព័រណ៍ផលិតផលការពារម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងផលិតផលម្ហូប អាហារនិងកសិកម្មនាំចូលអន្តរជាតិ ដឹងចូវ ឆ្នាំ២០២៥ (Zhengzhou International Protected Geographical Indication Products Exhibition and International Import Food and Agricultural Products Exhibition 2025) ក្រោមមូលបទ “តម្រូវការប្រើប្រាស់ថ្មី ម្ហូបអាហារសកលតែ មួយ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦-២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងជើងចូវ ខេត្តហឺណាន សាធារណរដ្ឋ ប្រជាមានិតចិន។
ការតាំងពិព័រណ៍ខាងលើ នឹងគ្របដណ្តប់លើវិស័យម្ហូបអាហារ និងភេសជ្ជៈ រួមទាំងផលិតផល សម្គាល់ភូមិសាស្ត្រ ផលិតផលកសិកម្មនិងម្ហូបអាហារនាំចូល និងពាណិជ្ជកម្មសេវាកម្ម។ ក្នុងព្រឹត្តិការណ៍ខាង លើ អ្នកចូលរួមត្រូវមានកាតព្វកិច្ចបង់ថ្លៃស្តង់ជូនគណៈកម្មការរៀបចំតាមតម្លៃជាក់ស្តែង។
ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាអ្នកសម្របសម្រួល សូមអញ្ជើញ លោក លោកស្រី ជាពាណិជ្ជករ និង ផលិតករដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ សូមទាក់ទងបំពេញបែបបទចូលរួម តាមរយៈអ៊ីម៉ែល៖ [email protected] ឬ ទូរសារលេខ៖ 0086-21-50131761។ សម្រាប់ព័ត៌មាន បន្ថែម សូមទាក់ទងឈ្មោះ YAN Yaoyao ទូរស័ព្ទលេខ +86-18221431825 ឬអ៊ីម៉ែល cifa@goldenexpo. com.cn ឱ្យបានមុនថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥៕ ដោយ៖តារា