ខេត្តក្រចេះ ៖ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ស្នាមញញឹមជូនបងប្អូនប្រជាពលរដ្ឋតាមរយៈគោលនយោបាយដីធ្លី, វាស់វែងនិងផ្តល់បណ្ណសម្គាល់ម្ចាស់អចលនវត្ថុនេះ ជាការគិតគូររបស់រាជរដ្ឋាភិបាលក្នុងការផ្តល់សន្តិភាពផ្លូវចិត្ត និងសុវត្ថិភាពផ្លូវច្បាប់ជូនប្រជាពលរដ្ឋលើការកាន់កាប់ដីធ្លី និងការលុបបំបាត់ទំនាស់ដីធ្លីនៅកម្ពុជា។
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងលោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានចូលរួមជាអធិបតីពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន០២ភូមិ គឺភូមិព្រែកសំរោងទី១ និងភូមិព្រែកសំរោងទី២ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ ដែលមានចំនួន ១ ២២៩ ក្បាលដីនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នេះ ៕
...
ដោយ ៖ សិលា