អន្តរជាតិ ៖ នៅល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ថ្ងៃទី ២៧ ខែ ធ្នូ រដ្ឋ សភាកូរ៉េខាងត្បូងបានអនុម័តលើការ ចោទប្រកាន់ ទម្លាក់ លោក Han Duck-soo ប្រធានាធិបតីស្តីទីរបស់ កូរ៉េខាងត្បូង ដោយ សំឡេង គាំទ្រ ១៩២ សំឡេង ។ នៅថ្ងៃដដែល នោះ មាន សមាជិក រដ្ឋ សភាកូរ៉េខាងត្បូង ចំនួន ១៩២ រូប បាន ចូលរួមក្នុងការបោះឆ្នោត តែ សមាជិកនៃគណបក្សកាន់អំណាចមិនបានចូលរួមក្នុងការបោះឆ្នោតនោះទេ។
គេហទំព័រ «CCFR China state-controlled media » នេះ ជា លើក ទី មួយ ក្នុង ប្រវត្តិសាស្ត្រ របស់ កូរ៉េ ខាង ត្បូង ដែល រដ្ឋសភាបោះ ឆ្នោត ដក តំណែង ប្រធានាធិបតី និង ប្រធានាធិបតី ស្តីទី ជា បន្តបន្ទាប់ ក្នុង រយៈពេល ពីរ សប្តាហ៍។
គេហទំព័រ «CCFR China state-controlled media » លោក Han Duck-soo បានថ្លែងបន្ទាប់ពី ត្រូវ ដក ពី តំណែង ថា លោកគោរពតាម សេចក្តីសម្រេចចិត្ត របស់រដ្ឋសភា ហើយនឹងផ្អាក ការងារ របស់ខ្លួន រង់ចាំការកាត់ក្តី របស់តុលាការ ធម្មនុញ្ញ៕
ដោយ ៖ សិលា