យុវតីជាសិស្សសាលាប៊ែលធី អន្ដរជាតិម្នាក់ខឹងនិងម្ដាយស្ដីបន្ទោសមិនចូលរៀនគួរកុំព្យូទ័រ បានជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ ៖ យុវតីជាសិស្សសាលាប៊ែលធី អន្ដរជាតិម្នាក់ខឹងនិងម្ដាយស្ដីបន្ទោសមិនចូលរៀនគួរកុំព្យូទ័រ បានជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វារបណ្ដាលអោយទឹកគួចលិចបាត់ឈឹង  បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២ និង២០នារីរសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតត្រង់ចំនុចលើស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

យុវតីដែលលោតទឹកមាន ឈ្មោះ រុំ ជីង ជីង ភេទស្រី អាយុ១៣ឆ្នាំ ជាសិស្សសាលាប៊ែលធី អន្ដរជាតិ រៀនថ្នាក់៨ ង១។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចដែលប្រចាំការនៅគោលគោលស្ពានជ្រោយចង្វារ បានប្រាប់អោយដឹងថាមុនពេលកើតហេតុ មានពលរដ្ឋរាយការណ៍ប្រាប់ថា មានយុវតីម្នាក់ ជាសិស្សសាលាជិះម៉ូតូមកលោតទឹកនៅលើស្ពានជ្រោយចង្វារលិចបាត់ហើយ ។ បន្ទាប់មកក៏បានធ្វើដំណើរមកទីតាំងខាងលើក៏ឃើញតែម៉ូតូមួយគ្រឿងម៉ាក Beat ពណ៌​ក្រហមពាក់ស្លាកលេខ ភ្នំពេញ 1KY. 7792 ស្បែកជើងមួយគូរ  រួមទាំងកាត្តាបស្ពាយមួយ សមត្ថកិច្ចក៏បានឆែកមើលឃើញកាត១សន្លឹង ជាកាតសិស្ស សាលាប៊ែលធី អន្ដរជាតិ ដែលមាន ឈ្មោះ រុំ ជីង ជីង រួចក៏យកម៉ូតូខាងលើទៅរក្សាទុកនៅប៉ុស្ដិ៍ននគបាលជ្រោយចង្វារជាបណ្ដោះអាសន្ន ។

បន្ទាប់ពីលឺថាមានករណីក្មេងស្រីម្នាក់ជាសិស្សសាលាបានមកលោតទឹកលើស្ពានជ្រោយចង្វារ មានលោកពូម្នាក់ជានាក់រត់កង់បីត្រូវជាអ៊ុំយុវតីខាងលើ បានមកសួរនាំនិងបានមើលកាត រួចក៏ប្រញាប់យកទូរស័ព្ទទំនាក់ទំនងទៅឳពុកម្ដាយភ្លាមក៏បានប្រាប់ថា ជីង ជីង បានលោតទឹកសម្លាប់លើស្ពានជ្រោយចង្វារលិចបាត់ហើយ ។  បន្ទាប់ពីទទួលដំណឹងថាកូនរបស់ខ្លួនបានលោតទឹកសម្លាប់ពីលើស្ពានជ្រោយចង្វារ ក៏បានជិះកង់បីមកទីតាំងកន្លែងកើតហេតុភ្លាម ។

ប្រភពព័ត៌មានពីឳពុកម្ដាយបានប្រាប់អោយដឹងថា មុនពេលដែលកូនរបស់គាត់បានមកលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វារ ដោយសារតែស្ដីបន្ទោសរឿងគេចសាលាមិននៅរៀនគួរ កុំព្យូទ័រ បន្ទាប់ពីមានគ្រូនៅសាលាប្រាប់ថាកូនរបស់គាត់មិនឃើញមករៀនគួរនោះទេទើបគាត់បានតេទូរស័ព្ទស្ដីបន្ទោសអោយបន្តិចបន្តួច ដោយមិនគិតស្មានថាកូនរបស់គាត់មកលោតទឹកសម្លាប់បែបនេះសោះ ។

ក្រោយពេលដែលមានឪពុកម្ដាយ សាច់ជនរងគ្រោះបានមកដល់ហើយ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ជ្រោយចង្វារក៏បានប្រគល់ម៉ូតូយុវតីខាងលើអោយទៅឪពុកម្ដាយវិញ ៕ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print