ភ្នំពេញ៖ ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញ នៃអធិការនគរបាលខណ្ឌចំការមន បានដឹកនាំកម្លាំងចុះល្បាត ត្រួតពិនិត្យសភាពការណ៍ បង្ការទប់ស្កាត់បទល្មេីសគ្រប់ប្រភេទ ជាពិសេសក្មេងទំនេីង។
ជាក់ស្ដែងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន សហការជាមួយសន្តិសុខកោះពេជ្រ នៅយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ បានធ្វើការត្រួតពិនិត្យឆែកឆេរក្មេងៗដែលប្រមូលផ្តុំគ្នាដើរលេងពេលយប់ ដោយបានដកហូតបារីអេឡិចត្រូនិច (វេប) ចំនួន០៣ដើម។
...
ក្រោយពីធ្វើការឆែកឆេរត្រួតពិនិត្យរួច កម្លាំងជំនាញបានធ្វើអប់រំណែនាំ និងឱ្យពួកគាត់បំបែកគ្នាទៅផ្ទះរៀងៗខ្លួន ដើម្បីទប់ស្កាត់កុំឱ្យកើតមានបញ្ហាផ្សេងៗ៕ដោយ៖តារា