អតីតខ្សែការពារប្រេស៊ីល Rafinha ត្រឡប់ទៅក្លិបចាស់ Coritiba វិញ

ចែករំលែក៖

អតីតខ្សែការពារអន្តរជាតិប្រេស៊ីល Rafinha បានយល់ព្រមចូលរួមជាមួយក្លិបដើមរបស់គាត់គឺ Coritiba វិញ លើការផ្ទេរដោយឥតគិតថ្លៃ។ នេះបើយោងតាមក្លិបដែលកំពុងលេងនៅលីកSerie B របស់ប្រេស៊ីលបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍។

កីឡាករវ័យ៣៩ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល១ឆ្នាំជាមួយក្លិបដែលបានចាប់ផ្តើមអាជីពរបស់គាត់បន្ទាប់ពីចែកផ្លូវជាមួយ Sao Paulo កាលពីដើមខែនេះ។

Rafinha បាននិយាយនៅក្នុងវីដេអូមួយដែលត្រូវបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ខ្ញុំមកទីនេះដើម្បីប្រាប់អ្នកថា ខ្ញុំមិនអាចបរាជ័យក្នុងការបំពេញការសន្យាដែលខ្ញុំបានធ្វើនៅពេលដែលខ្ញុំបានចាកចេញកាលពីជិត២០ឆ្នាំមុន។ ខ្ញុំបានចាកចេញកាលពីនៅក្មេង ហើយថ្ងៃនេះខ្ញុំត្រលប់មកជួយ Coritiba ត្រឡប់ទៅកន្លែងដែលវាជាកម្មសិទ្ធិវិញ”។

...

Rafinha បានចាកចេញពី Coritiba ក្នុងឆ្នាំ២០០៥ ទៅចូលរួមជាមួយក្រុម Schalke របស់អាឡឺម៉ង់ ហើយខ្សែការពារស្តាំរូបនេះបានលេងនៅក្លិប Genoa, Bayern Munich និង Flamengo ក្នុងចំណោមក្លឹបផ្សេងទៀត។ គាត់បានជាប់ជម្រើសជាតិប្រេស៊ីលចំនួន៤ដង៕ (រូបភាព ៖ xinhuanet)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print