មូលហេតុដែលនាំ ឲ្យកម្លាំងនគរបាលព្រហ្មទណ្ឌ ផ្ទុះអាវុធគឺព្រោះតែ រថយន្តម៉ាកស្តារិចត្រូវសមត្ថកិច្ចស្ទាក់ជាប់ហើយតែមិនឈប់ ហើយថយបំបុកសមត្ថកិច្ច និងព្យាយាមបើករត់គេច ទាំងរថយន្តបិទស្កុតខ្មៅ

ចែករំលែក៖

ខេត្តព្រៃវែង ៖ សេចក្តីបំភ្លឺរបស់ស្នងការខេត្តព្រៃវែង បានឲ្យដឹងថា មូលហេតុដែលនាំ  ឲ្យកម្លាំងនគរបាលព្រហ្មទណ្ឌ ផ្ទុះអាវុធគឺព្រោះតែ រថយន្តម៉ាកស្តារិចត្រូវសមត្ថកិច្ចស្ទាក់ជាប់ហើយតែមិនឈប់ ហើយថយបំបុកសមត្ថកិច្ច និងព្យាយាមបើករត់គេច ទាំងរថយន្តបិទស្កុតខ្មៅ ដែលសមត្ថកិច្ចពិបាកកំណត់មុខសញ្ញា ទើបសម្រេចចិត្តបំផ្ទុះអាវុធមុន។

ស្នងការខេត្តព្រៃវែង បានឲ្យដឹងថា មូលហេតុភាគីរថយន្តមិនព្រមឈប់គឺព្រោះតែអ្នកបើករថយន្តភិតភ័យ និងដោយសារតែប្រញាប់បញ្ជូនកុមារទៅព្យាបាលជំងឺនៅរាជធានីភ្នំពេញ។

ស្នងការនគរបាលខេត្តព្រៃវែង បានឱ្យដឹងថាកម្លាំងនគរបាលព្រហ្មទណ្ឌបានទទួលស្គាល់ចំពោះកំហុសនៃការបំផ្ទុះអាវុធមួយនេះ និងបានសហការទទួលខុសត្រូវតាមផ្លូវច្បាប់ ។ 

សូមអានសេចក្តីបំភ្លឺរបស់ ស្នងការខេត្តព្រៃវែង ទាំងស្រុងដូចខាងក្រៅ ៕ 

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print