ការវិនិយោគ និងការលក់នៅក្នុងវិស័យអចលនទ្រព្យរបស់ចិននៅក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំនេះ បានបាត់បង់សន្ទុះរបស់ខ្លួន ប៉ុន្តែយ៉ាងណាក៏ដោយក៏តម្រូវការទាបត្រូវបានគេមើលឃើញថានឹងមានការវិវត្តថ្មី។
ដោយយោងទៅតាមការិយាល័យស្ថិតិជាតិបានឱ្យដឹងថា ការវិនិយោគលើវិស័យនេះបានធ្លាក់ចុះពី ៦,១ភាគរយដល់ ៥,៣ភាគរយនៅក្នុងចន្លោះខែមករា ដល់ខែកក្កដា។
ចន្លោះខែនេះ ការវិនិយោគទៅលើគេហដ្ឋានមាន ៤,៥ភាគរយនៃការវិនិយោគផ្នែកអចលនទ្រព្យទាំងអស់។
ការលក់អចលនទ្រព្យក៏បានធ្លាក់ចុះក្នុងអំឡុងពេលនេះផងដែរ។ ប៉ុន្តែដោយសារតែជាន់ផ្ទាល់ដីដែលត្រូវបានគេសាងសង់ឡើងមិនមែនសម្រាប់លក់ ក៏ធ្លាក់ចុះទូទាំងប្រទេសផងដែរ។ កត្តានេះបានបង្ហាញពីភាពវិជ្ជមាននៃតម្រូវការទាបរបស់ប្រទេស។
ចំពោះជាន់ផ្ទាល់ដីសម្រាប់លក់មានតែ ២៦,៤ភាគរយប៉ុណ្ណោះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានចំនួន ២៧,៩ភាគរយ។តែទោះបីជាយ៉ាងណាក៏ដោយ ចំណូលនៃការលក់នៅក្នុងវិស័យអចលនទ្រព្យបានកើនឡើង ៣៩,៨ភាគរយក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំនេះ ខណៈដែលការលក់ក្នុងពាក់កណ្តាលទី១នៃឆ្នាំនេះកើនឡើង ៤២,១ភាគរយ។
ត្រឹមខែ កក្កដានេះ ទំហំអចលនទ្រព្យប្រមាណជា ៧១៣,៨២លានម៉ែត្រការ៉េនៅតែមិនទាន់លក់ដាច់ទេនៅក្នុងប្រទេសចិន ពោលគឺធ្លាក់ចុះ ៣៤០.០០០ម៉ែត្រការ៉េ បើធៀបនឹងខែមុននេះ។
ជាមួយនឹងផ្គត់ផ្គងច្រើននេះ រដ្ឋាភិបាលបានចាត់វិធានដើម្បីជួយគាំទ្រដល់ការប្រើប្រាស់ផ្ទះឱ្យសមស្រប និងបានកាត់បន្ថយការទូទាត់សារពើភណ្ឌផងដែរ។
រដ្ឋាភិបាលបានសន្យាថា នឹងបន្តចាត់ទុកការធ្លាក់ចុះនៃតម្រូវអចលនទ្រព្យជាវិស័យចម្បងដែលត្រូវដោះស្រាយ។
ទិន្នន័យអចលនទ្រព្យរបស់ប្រទេសនេះ ត្រូវបានចេញផ្សាយនៅក្នុងផ្នែកមួយនៃតួលេខសេដ្ឋកិច្ចជាតិ កាលពីថ្ងៃសុក្រកន្លងទៅនេះតាមរយៈការិយាល័យស្ថិតិជាតិ រួចរាល់ហើយ ដោយក្នុងនោះក៏មានតួលេខនៃការលក់រាយ និងទិន្នផលឧស្សាហកម្មផងដែរ៕
ដោយ៖ រ័ត្ន