លោកអភិសន្ដិបណ្ឌិត ស សុខា ផ្ញើសារអបអរសាទរខួបលើកទី២៦ «ទិវាសន្តិភាពនៅកម្ពុជា»

ចែករំលែក៖

ភ្នំពេញ ៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ញើសារអបអរសាទរខួបលើកទី២៦ នៃ «ទិវាសន្តិភាពនៅកម្ពុជា» (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៤)។

លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បញ្ជាក់ថា ៖ កាលពី ២៦ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ កម្ពុជា ត្រូវបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង និងនាំមកនូវសុខសន្តិភាពពេញបរិបូរណ៍ តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។

ក្នុងនាមថ្នាក់ដឹកនាំបន្តវេនមួយរូប លោកអភិសន្ដិបណ្ឌិត ស សុខា ប្តេជ្ញាការពារនិងប្រឆាំងដាច់ខាតចំពោះជនទាំងឡាយណា ដែលមានបំណងចង់បំផ្លាញសុខសន្តិភាពនៅកម្ពុជា ព្រមទាំងដឹងគុណជានិច្ចចំពោះស្ថាបនិកមគ្គុទ្ទេសក៍ឯក សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការលះបង់កម្លាំងកាយចិត្ត បញ្ញាស្មារតី ជម្នះគ្រប់ឧបសគ្គ នាំមកនូវសុខសន្តិភាពជូនប្រជាជន និងសង្គមជាតិទាំងមូល៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print