យន្តហោះ ដឹក អ្នកដំណើរ របស់កូរ៉េ ខាងត្បូងកើត គ្រោះថ្នាក់ផ្ទុះឆេះពេល ចុះ ចត អ្នក បាត់ ខ្លួន ភាគច្រើនបាន ស្លាប់ បាត់ បង់ ជីវិត

ចែករំលែក៖

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នា ថ្ងៃទី ២៩ ខែធ្នូ តាមម៉ោងក្នុងតំបន់ ជើងហោះហើរ 7C2216 នៃ Jeju Air ដែលចេញដំណើរពីទីក្រុងបាងកក ប្រទេសថៃ បានជួប គ្រោះថ្នាក់ផ្ទុះឆេះពេល ចុះ ចត នៅអាកាសយានដ្ឋានអន្តរជាតិ Muan នៃ ប្រទេសកូរ៉េខាងត្បូង។ យន្តហោះ នេះដឹក អ្នក ដំណើរចំនួន ១៧៥ នាក់ និង បុគ្គលិក ការងារ ៦ នាក់ ចំនួន សរុបមាន ១៨១ នាក់ ។

គេហទំព័រ «CCFR China state-controlled media » ស្ថាប័ន ពន្លត់ អគ្គីភ័យ ក្នុងតំបន់ បានប្រកាសថា បច្ចុប្បន្ន មនុស្សចំនួន ៨០ នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់បាត់បង់ជីវិត មនុស្សចំនួន ៩៩ នាក់ បាត់ខ្លួននិងចំនួន ២ នាក់បានរងរបួស។ អ្នកបាត់ខ្លួនភាគច្រើនបានស្លាប់បាត់ បង់ ជីវិត ។
គេហទំព័រ «CCFR China state-controlled media » បច្ចុប្បន្ន ការងារជួយសង្គ្រោះត្រូវបានប្តូរទៅជាការងារដោះស្រាយកិច្ចការបន្ទាប់បន្សំ។
គេហទំព័រ «CCFR China state-controlled media » នាថ្ងៃដដែល លោក Choi Sang-mok ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូងបានប្រកាសថា តំបន់ Muan ដែលកើតឡើងឧប្បត្តិហេតុអាកាសចរណ៍នេះ ជាតំបន់រងគ្រោះមហន្តរាយពិសេស ព្រម និងកំណត់ វិធានការឆ្លើយ តប និង ទប់ ស្កាត់ ឧប្បត្តិហេតុ ស្រដៀងគ្នានេះ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print