សមត្ថកិច្ចចម្រុះ​ បន្តចុះបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប នៅភូមិសាស្ត្រស្រុកឯកភ្នំ

ចែករំលែក៖

ខេត្តបាត់ដំបង៖​ លោក​ឧត្តមសេនីយ៍ទោ​ដាញ់ អេង​ប៊ុន​ចាន់​ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានឱ្យដឹងថា​ លោកវរសេនី​យ៍ឯក យី យក់សាន នាយការិយា​ល័​យនគរបាលប្រឆាំងបទល្មើស​សេដ្ឋកិច្ច​ នៅថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២៤ម្សិលមិញនេះ​ បានដឹកនាំកម្លាំងក្នុុងការិយាល័យ កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក បន្តសហ​ការជាមួយកម្លាំងយោធភូមិ​ ភាគទី៥

បង្រ្កាបបទល្មេីសនេសាទ​នៅភូមិសាស្ត្រស្រុកឯកភ្នំ ខេត្តបាត់​ដំបង។

ជាក់ស្ដែង​ក្នុងប្រតិបត្តិការនោះ​ កម្លាំង​ជំនាញ​ទទួលបានលទ្ធផលដូចខាង​ក្រោម៖
១-នៅចំនុចបឹងរហាល៖
-សាច់ម៉ងប្រវែង ២១០០ម៉ែត្រ
-ឡុកចំនួន ០៣គ្រឿង
-បង្គោលចំនួន ១៩០០ដើម
-លែងកូនត្រីចម្រុះ ៩០០គីឡូក្រាម
២-នៅចំនុចព្រែកតាបរ(អូរខ្សី)៖
-ឡុកចំនួន ០៧គ្រឿង
-បង្គោលចំនួន ១៩៥០ដើម
-លែងកូនត្រីចម្រុះ១៨០០គី ឡូក្រាម
៣-នៅចំនុចបឹងតាហឺ៖
-សាច់ម៉ងប្រវែង ១២០០ម៉ែត្រ
-ឡុកចំនួន០៣គ្រឿង
-បង្គោលចំនួន ៩០០ដើម
-លែងកូនត្រីចម្រុះ ១៣០០ គីឡូក្រាម
៤-នៅចំនុចខាងក្រោយភូមិថ្វាង
-សាច់ម៉ងប្រវែង ៧០០ម៉ែត្រ
-ឡុកចំនួន០២គ្រឿង
-បង្គោលចំនួន ៣០០ដើម
-លែងកូនត្រីចម្រុះ ១០០គីឡូ ក្រាម។

សរុបរួម៖ សាច់ម៉ងប្រវែង៤០០០ម៉ែត្រ ឡុកចំនួន​១៥គ្រឿង បង្គោលចំនួន៥០៥០ដើម និងលែងកូនត្រី៤១០០គីឡូក្រាម។

...

គួរបញ្ជាក់ថា​ ចំពោះវត្ថុតាងខាងលើត្រូវបានក្រុមការងារសម្រេចកាប់បំផ្លាញ (ដុតចោល នៅនឹងកន្លែង)រីឯអ្នកប្រព្រឹត្តិសមត្ថកិច្ចធ្វេីការស្រាវជ្រាវបន្ត៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print