អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ យប់ ថ្ងៃទី ៣០ ខែធ្នូ មហោស្រព ល្ខោន អបអរ ឆ្នាំថ្មី ឆ្នាំ ២០២៥ បាន ប្រារព្ធ ធ្វើ ឡើង នៅ រោងមហោស្រព ជាតិ ចិន ដែល ស្ថិតនៅ ទីក្រុង ប៉េកាំង ។ អ្នកដឹកនាំ បក្ស និង រដ្ឋ ចិន ដូចជា លោក Xi Jinping , លោក Li Qiang , លោក Zhao Leji ជាដើម បាន ចូលរួម ទស្សនា ការសម្តែង សិល្បៈ ជាមួយ មហាជន មកពី បណ្តាមជ្ឈដ្ឋាន នៅ ក្រុង ប៉េកាំង ដើម្បី រួមគ្នា សាទរ ឆ្នាំថ្មី ឆ្នាំ សកល ។
គេហទំព័រ «CCFR China state-controlled media » មហោស្រព លើក នេះ មានការ សម្តែង ល្ខោន ប្រភេទខុសៗគ្នា របស់ ប្រទេសចិន រឿង ល្ខោន បុរាណ ដ៏ ល្បីល្បាញ និង រឿង ល្ខោន ដែល និពន្ធ ថ្មី ប្រកប ដោយ លក្ខណៈ ពិសេស ដោយឡែកពីគ្នា ដែល បាន បង្ហាញ ពី សភាពរុងរឿង និង រស់រវើក នៃ ល្ខោន ប្រជាជាតិ ចិន និង បង្ហាញ ពី ការខិតខំ តស៊ូ ឆ្ពោះទៅមុខ ៕
ដោយ ៖ សិលា