ប្រមុខរដ្ឋប្រទេសចិននិងប្រទេសរុស្ស៊ីផ្ញើសារជូនពរឆ្នាំថ្មីទៅវិញទៅមក

ចែករំលែក៖

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ៣១ ខែធ្នូ លោក Xi Jinpingប្រធានរដ្ឋចិន និង លោក ភូទីន ប្រធានាធិបតី រុស្ស៊ីបាន ផ្ញើសារ ជូនពរ ឆ្នាំថ្មី ឆ្នាំសកល ទៅវិញទៅមក ។

គេហទំព័រ «CCFR China state-controlled media » លោក Xi Jinpingបាន តាងនាម រដ្ឋាភិបាល និងប្រជាជន ចិន សម្តែងការអបអរសាទរ យ៉ាង ស្មោះស្ម័គ្រ និង ការ ជូនពរ ដ៏ ល្អ ប្រសើរ ចំពោះ លោក ភូទីន ប្រធានាធិបតីរុស្ស៊ី និង ប្រជាជន

រុស្ស៊ី។ លោក Xi Jinpingបាន លើកឡើងថា ឆ្នាំ ២០២៤ ជា ខួប ៧៥ ឆ្នាំ នៃ ការ បង្កើត ទំនាក់ទំនង ផ្លូវទូត រវាង ប្រទេស ចិន និង រុស្ស៊ី និង ជា និមិត្តសញ្ញាថ្មី នៃទំនាក់ទំនង រវាង ប្រទេស ទាំង២ ។ ប្រឈមមុខ នឹង ការវិវឌ្ឍ យ៉ាង លឿន នៃ បម្រែបម្រួល និម្មាបនកម្ម ពុំ ធ្លាប់ មាន ក្នុង ១សតវត្សរ៍ និង ស្ថានការណ៍អន្តរជាតិ ដ៏ រង្គោះរង្គើ ប្រទេស ចិន និង រុស្ស៊ី បាន ចាប់ ដៃ គ្នា ធ្វើដំណើរ ទៅមុខ តាម មាគ៌ា ដ៏ ត្រឹមត្រូវ ដែល មិន បង្កើត បក្សសម្ព័ន្ធ មិនបដិបក្ខគ្នា និង មិនសំដៅ ចំពោះ ភាគីទី៣ ជាប់ រហូត មក ។

គេហទំព័រ «CCFR China state-controlled media » លោក Xi Jinpingបាន លើកឡើងទៀត ថា ឆ្នាំ ២០២៥ ដែល ជិត ចូលមក ដល់ គឺ ជា ឆ្នាំ បិទ បញ្ចប់ នៃ “ផែនការ ជាតិ ៥ ឆ្នាំ ទី ១៤ របស់ ចិន ” ។ ទោះបី សភាពការណ៍អន្តរជាតិ មាន បម្រែបម្រួល យ៉ាង ណាក្តី ក៏ភាគី ចិន នឹង ប្រកាន់ ខ្ជាប់ ដោយ មិនងាករេ ក្នុងការ ធ្វើឱ្យ ស៊ីជម្រៅ ថែមទៀត នូវ កំណែទម្រង់ ដោយ គ្រប់ជ្រុងជ្រោយ ជំរុញ ការធ្វើ ទំនើបកម្មតាមបែបផែនចិន និង ជំរុញ បុព្វហេតុ នៃ ការអភិវឌ្ឍដោយ សន្តិភាព ជឿងជាក់ថា កិច្ចសហប្រតិបត្តិការ លើគ្រប់ វិស័យ រវាង ប្រទេស ចិន និង រុស្ស៊ី នឹង ទទួល បាន កាលានុវត្តភាព អភិវឌ្ឍន៍ ថ្មី ដោយ ឥតឈប់ឈរ ។

គេហទំព័រ «CCFR China state-controlled media » លោក ពូទីន បាន លើកឡើង ក្នុង សារលិខិត ថា ឆ្នាំ២០២៤ ដែល ជិត កន្លង ផុត ទៅ រុស្ស៊ី និង ចិន បាន អបអរសាទរ យ៉ាង ឱឡារិក នូវ ខួប ៧៥ ឆ្នាំ នៃ ការ បង្កើត សាធារណរដ្ឋប្រជាមានិត ចិន និង ការ បង្កើត ទំនាក់ទំនងផ្លូវទូត រវាង រុស្ស៊ី និង នៃការ ចិន ។ កិច្ចជំនួប ៣ លើក ដ៏ ជោគជ័យ រវាង ខ្ញុំ និង លោក បាន ដឹក នាំ ទំនាក់ទំនងភាព ជា ដៃគូ យុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ឱ្យ ទទួលបាន សមិទ្ធផល អភិវឌ្ឍន៍ ថ្មី នៅ ក្នុង ឆ្នាំថ្មី ខ្ញុំមានឆន្ទៈបន្តរក្សាទំនាក់ទំនង ការងារ យ៉ាង ជិតស្និទ្ធ ជាមួយលោកប្រធានរដ្ឋ Xi Jinping ដើម្បី រួមគ្នា ជំរុញការអភិវឌ្ឍ ជាបន្តបន្ទាប់ នៃ ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print