ឯកឧត្តម សរ សុពុត្រា ស្នើបងប្អូនប្រជាពលរដ្ឋ បញ្ឈប់ការជឿលើ (ចាញ់បោក) ពួកមេខ្យល់ ដែលញុះញង់អោយមកទន្ទា្រនកាន់កាប់ដីដោយខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ២ ខែមករា ឆ្នាំ ២០២៥នេះ ឯកឧត្តមសរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំពិធីសំណេះសំណាលជាមួយបងប្អូនខ្មែរឥស្លាមនៅតំបន់អូរចំបក់ និងអូរសេវ នៃឃុំភ្លុក ឃុំសាមឃួយ និងឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា ៖គោលការណ៍ “ឈ្នះ-ឈ្នះ” គឺជាគន្លឹះសំខាន់ ក្នុងការផ្លាស់ប្តូរការរស់នៅលើដីខុសច្បាប់ឱ្យមកស្របច្បាប់វិញ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការជឿលើពួកមេខ្យល់ដែលញុះញង់ឱ្យបងប្អូនប្រជាពលរដ្ឋធ្វើសកម្មភាពកាន់កាប់ដីខុសច្បាប់ នឹងនាំឱ្យបងប្អូនខាតពេលវេលា ខាតបង់លុយកាក់ និងអាចត្រូវទទួលខុសត្រូវចំពោះច្បាប់។ សូមបញ្ឈប់ការជឿលើ (ចាញ់បោក) ពួកមេខ្យល់ ដែលញុះញង់នាំបងប្អូនមកទន្ទា្រនកាន់កាប់ដីដោយខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។

ការរស់នៅស្របច្បាប់មិនត្រឹមតែជាការការពារសិទ្ធិរបស់បងប្អូនទេ ប៉ុន្តែជាការចូលរួមក្នុងការកសាងសង្គមប្រកបដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការជាធរមានក្នុងសហគមន៍៕

...

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print