ការបាញ់ប្រហារដ៏ធំនៅថ្ងៃដំបូងនៃឆ្នាំថ្មី ក្នុងប្រទេសម៉ុងតេណេហ្គ្រោ មនុស្ស 10 នាក់បានស្លាប់

ចែករំលែក៖

មានកុមារពីរនាក់ក្នុងចំណោមជនរងគ្រោះទាំង 14 នាក់បានស្លាប់និងរបួស ខណៈដែលជនសង្ស័យបានបាញ់សម្លាប់ខ្លួនឯង បន្ទាប់ពីត្រូវបានប៉ូលិសឡោមព័ទ្ធ។

ថ្ងៃទី 2 ខែមករា ប្រភពក្នុងស្រុកបាននិយាយថា ការបាញ់ប្រហារដ៏ធំមួយបានកើតឡើងនៅយប់ក្នុងទីក្រុង Cetinje ភាគនិរតីនៃប្រទេសម៉ុងតេណេហ្គ្រោ ចម្ងាយប្រហែល 38 គីឡូម៉ែត្រភាគខាងលិចនៃរដ្ឋធានី Podgorica ។
ការបាញ់ប្រហារបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់១០នាក់ស្លាប់ ក្នុងនោះមានកុមារ២នាក់ និង៤នាក់ផ្សេងទៀតរងរបួសក្នុងសភាពធ្ងន់ធ្ងរ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានបាញ់ប្រហារនៅភោជនីយដ្ឋានមួយកន្លែង បន្ទាប់ពីឈ្លោះជាមួយអតិថិជន ហើយបន្តបាញ់ប្រហារនៅទីតាំង៣កន្លែងទៀត បន្ទាប់មកបានរត់គេចខ្លួនបាត់ស្រមោល។
បើតាមសមត្ថកិច្ច កាំភ្លើងដែលជនសង្ស័យប្រើប្រាស់ គឺជាអាវុធខុសច្បាប់។ ជនសង្ស័យមានឈ្មោះ Aleksandar Martinovic អាយុ៤៥ឆ្នាំ ត្រូវបានគេបញ្ជាក់ថា បានស្លាប់នៅព្រឹកថ្ងៃទី២ ខែមករា នៅតាមផ្លូវទៅមន្ទីរពេទ្យ បន្ទាប់ពីបាញ់សម្លាប់ខ្លួនឯងចំក្បាល។ ប៉ូលីសបានឡោមព័ទ្ធជនសង្ស័យនៅជិតផ្ទះរបស់គាត់នៅ Cetinje បន្ទាប់ពីស្វែងរកគាត់។
នៅពេលដែលប៉ូលីសចូលទៅជិត ហើយបញ្ជាឱ្យជនសង្ស័យទម្លាក់អាវុធ គាត់បានបាញ់ខ្លួនឯងចំក្បាល នេះបើយោងតាមលោក Lazar Scepanovic មេប៉ូលីសម៉ុងតេណេហ្គ្រោ៕ ដោយធីរីណា

...

រូបថត​:AA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print