ខេត្តកណ្តាល ៖ ស្នងការនគរបាលខេត្តកណ្តាល បានឱ្យដឹងថា ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានធ្វើការស្រាវជ្រាវបង្ក្រាបករណី៖ ហិង្សា និងធ្វើឱ្យខូចខាតដោយចេតនា (បង្កឡើងដោយក្មេងទំនើង)
ដែលកើតហេតុ៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង០៣:៣០នាទីរំលងអធ្រាត្រ កន្លងទៅនៅចំណុច៖ ផ្លូវកោងផ្លូវជាតិលេខ២ ភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានបញ្ជាក់ថា ៖ ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ជាសមាជិកក្រុមក្មេងទំនើងមួយក្រុម មានរហ័សនាមថាក្រុម CKកាហ្វេកុង។
កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បន្តថា ៖ បច្ចុប្បន្នជនស.ង្ស័យទាំង០៤នាក់ខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
ដោយ ៖ សិលា