ខេត្តកំពង់ចាម៖ កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០១៦នេះ ក្រុមការងារជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យ និងវាយតម្លៃទំនប់អាងទឹកបឹងវាម ស្ថិតនៅក្នុងឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលទើបនឹងបញ្ចប់ការសាងសង់ ។
អាងទឹកបឹងវាម មានលទ្ធភាពស្តុកទឹកបានប្រមាណ ១៦លានម៉ែត្រត្រីគុណ សម្រាប់បម្រើដល់ការស្រោចស្រពលើផ្ទៃដីដំណាំស្រូវវស្សា ចំនួន ១៦២ហិកតា ស្រូវប្រាំង ចំនួន ៧៨៩ហិកតា និងដំណាំរួមផ្សំ ចំនួន ២០ហិកតា ៕
ដោយ៖ សីលា
...