ជនជាតិបរទេសម្នាក់ត្រូវបានគេប្រទះឃើញដួលផ្កាប់មុខស្លាប់ក្នុងថ្លុកឈាមដោយមិនទាន់ដឹងពីមូលហេតុ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាជនជាតិបរទេស​ ត្រូវបានគេប្រទះឃើញស្លាប់ផ្លាប់មុខក្នុងថ្លុកឈាម ក្បែរកាំជណ្តើរនៃផ្លូវតូចមួយកន្លែងដោយមិនដឹងពីមូលហេតុ។​ ករណីនេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២ ខែមករា ឆ្នាំ២០២៥​ ស្ថិតនៅចំណុចផ្លូវតូចក្បែរហាងលក់នំខេក១កន្លែង ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

​    តាមប្រភពព័ត៌មានពីយុវជនម្នាក់ដែលជាអ្នកលក់នំនៅហាងក្បែរទីតាំងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុ មានជនជាតិបរទេសម្នាក់ដើរមកប្រាប់ពួកគាត់ថា គេបានប្រទះឃើញមានមនុស្សដួលបែកក្បាលហូរឈាមយ៉ាងច្រើននៅជាប់ហាងដែលគាត់ធ្វើការ។ ភ្លាមៗនោះគាត់និងបុគ្គលិកផ្សេងទៀតបាននាំគ្នាទៅអើតមើល ស្រាប់តែឃើញបុរសបរទេសម្នាក់ ដេកផ្កាប់មុខក្នុងសភាពជើងនៅខាងលើកាំជណ្តើរ ចំណែកក្បាលបោកនឹងឥដ្ឋការ៉ូនិងមានឈាមហូរយ៉ាងច្រើន។
ប្រភពបានបន្តថា​ ដោយឃើញមិនស្រួល គាត់បានទាក់ទងទៅកាន់ក្រុមគ្រូពេទ្យភ្លាមៗ ទើបមួយសន្ទុះក្រោយមកក៏មានរថយន្តសាមុយរបស់មន្ទីរពេទ្យព្រះអង្គឌួង បានមកដល់ទីតាំងកើតហេតុ និងមានក្រុមគ្រូពេទ្យចុះមកធ្វើការត្រួតពិនិត្យ តែជាអកុសលបុរសបរទេសខាងលើបានស្លាប់បាត់ទៅហើយ ។
​    ក្រោយពេលកើតហេតុ ក៏មានវត្តមានសមត្ថកិច្ចមូលដ្ឋានចុះមកបិទច្រកទីតាំងចេញចូលខាងលើ និងធ្វើកំណត់ហេតុ ព្រមទាំងទាក់ទងទៅកាន់សមត្ថកិច្ចជំនាញខាងកោសល្យវិច័យចុះមកពិនិត្យសពបុរសបរទេសខាងលើ ដើម្បីរកមូលហេតុនៃការស្លាប់​និងរកអត្តសញ្ញាណ​សព​ ព្រមទាំងសាច់ញាតិជនរងគ្រោះ ៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print