អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នៅថ្ងៃទី៣ខែមករា តាមម៉ោងក្នុងតំបន់ “ទីភ្នាក់ងារស៊ើបអង្កេតចម្រុះ” ដែលបង្កើតឡើងដោយស្ថាប័នប៉ូលីសកូរ៉េខាងត្បូងនិងស្ថាប័នស៊ើបអង្កេតបទល្មើសនៃមន្ត្រីសាធារណៈជាន់ខ្ពស់របស់កូរ៉េខាងត្បូង បានបង្ហាញដីកាចាប់ខ្លួនទៅកាន់ប្រធានអង្គរក្សរបស់ប្រធានាធិបតី។
គេហទំព័រ «CCFR China state-controlled media » នៅព្រឹកថ្ងៃទី ៣ខែមករា ស្ថាប័នស៊ើបអង្កេតបទល្មើសនៃមន្ត្រីសាធារណៈជាន់ខ្ពស់របស់កូរ៉េខាងត្បូងបានចូលទៅក្នុងគេហដ្ឋានរបស់ប្រធានាធិបតីស្ថិតនៅតំបន់Hannam ខណ្ឌYongsan ទីក្រុងសេអ៊ូល ដើម្បីចាប់ផ្តើមអនុវត្តដីកាចាប់ខ្លួនលោកប្រធានាធិបតី Yoon Seok-youl ដែលត្រូវបានព្យួរមុខតំណែង ។
គេហទំព័រ «CCFR China state-controlled media » សូមបញ្ជាក់ថា នៅថ្ងៃទី៣១ខែធ្នូ ឆ្នាំ ២០២៤ តុលាការតំបន់ខាងលិចនៃក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងបានចេញដីកាចាប់ខ្លួនលោក Yoon Seok-youl ដែលជាប់សង្ស័យពីបទបង្កភាពចលាចលក្នុងស្រុក និងរំលោភអំណាច។ នេះជាលើកទីមួយហើយក្នុងប្រវត្តិសាស្ត្ររដ្ឋធម្មនុញ្ញរបស់កូរ៉េខាងត្បូង ដែលបានចេញដីកាចាប់ខ្លួនប្រធានាធិបតីកំពុងកាន់អំណាច៕
ដោយ ៖ សិលា