សូមអបអរសាទរ ! ផលិតផលកសិកម្មចំនួន១០មុខ មានតម្រូវការនាំចេញច្រើនជាងគេទៅកាន់ទីផ្សារអន្តរជាតិ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងឆ្នាំ២០២៤ ផលិតផលកសិកម្មសំខាន់ៗ ចំនួន១០មុខ មានទីផ្សារខ្លាំងជាងគេក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ខណៈកម្ពុជា សម្រេចបានទំ ហំពាណិជ្ជកម្មអន្តរជាតិ ចំនួនប្រមាណ៥០,៤៥ពាន់លានដុល្លារ កើន១៥,៩៥% ធៀបទៅនឹងឆ្នាំមុន។

របាយការណ៍ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ៖ មុខទំនិញសំខាន់ៗចំនួន១០ ដែលត្រូវបាននាំ ចេញច្រើនជាងគេ មានដូចជា៖ ស្រូវ អង្ករ ដំឡូងមី ស្វាយ ចេក ស្វាយចន្ទី ជ័រកៅស៊ូ ស្ករអំពៅ ពោត និងម្រេច ទៅទីផ្សារសហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប តំបន់អាស៊ាន ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង ប្រទេសឥណ្ឌា ជាដើម។
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រៅ ពីផលិតផលកសិកម្ម នៅក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចេញសម្លៀកបំពាក់ ផលិតផលធ្វើដំណើរ (វ៉ាលី-កាបូប) ស្បែកជើង គ្រឿងអេឡិចត្រូនិច បន្ទះសូឡា និងសម្បកកង់ឡាន ផងដែរ ។
លោក បានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រៅពីទីផ្សារក្នុងសមាជិកអាស៊ាន កម្ពុជាក៏មានទីផ្សារធំៗ ដទៃផ្សេងទៀតដែរ ខណៈប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងណាស់ ក្នុងការផ្សារភ្ជាប់ ទំនាក់ទំនងដើម្បីពង្រីកទីផ្សារនាំចេញ ជាក់ស្តែងតាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុង ជ្រោយតំបន់ ហៅកាត់ អាសិប (RCEP) ដែលមានប្រទេសចំនួន១៥ និងដៃគូពាណិជ្ជកម្មសេរី ចំនួន៥ទៀត រួមមាន អូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់ ។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យ សភាកម្ពុជា បានកត់សម្គាល់ថា សម្រាប់ឆ្នាំ២០២៥ ស្ថានភាពសេដ្ឋកិច្ចសកលលោកនឹងល្អ ប្រសើរឡើង វិញដែលនឹងនាំឱ្យសេដ្ឋកិច្ចរបស់កម្ពុជាក៏នឹងរស់រវើក ទាំងការវិនិយោគ និង ការនាំចេញ។ ឆ្នាំ២០២៥ សកលលោក នឹងមានការប្រែប្រួល នាំឱ្យសេដ្ឋកិច្ចរបស់កម្ពុជា ក៏នឹងមានការប្រែប្រួលទៅតាមហ្នឹងដែរ រីក ចម្រើនទៅលើវិស័យធំៗ ដូចជាទេសចរណ៍ ឧស្សាហកម្ម និងវិស័យកសិកម្ម ជាដើម។
សូមបញ្ជាក់ថា គិតក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាសម្រេច ៥០,៤៥ពាន់លានដុល្លារអាមេរិក កើនជិត ១៦% ក្នុងនោះកម្ពុជានាំចេញសម្រេចបាន២៤,៣៤ ពាន់លាន ដុល្លារ ។ ដោយឡែក ការនាំចូលមកកម្ពុជាវិញ មានចំនួន២៦,១០ពាន់លានដុល្លារ ។
ផលិតផលកសិកម្មកម្ពុជា តាមរយៈក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម ជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា ឃើញថា ៖ មុខទំនិញសំខាន់ៗចំនួន១០ ដែលត្រូវបាននាំ ចេញច្រើនជាងគេ មានដូចជា៖ ស្រូវ អង្ករ ដំឡូងមី ស្វាយ ចេក ស្វាយចន្ទី ជ័រកៅស៊ូ ស្ករអំពៅ ពោត និងម្រេច ទៅទីផ្សារសហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប តំបន់អាស៊ាន ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង ប្រទេសឥណ្ឌា ។ ដែលយើងសង្ឃឹមថា នឹងមានផលិតកម្មកសិកម្មជាច្រើនទៀតបាននាំទៅកាន់ទីផ្សារអន្តរជាតិ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print