ជារឿងមិនគួរឲ្យជឿងទួរគីបានបញ្ចូនរថយន្តរហូតដល់ទៅជាង១ពាន់គ្រឿងដឹកសម្ភារៈសុខាភិបាល ស្បៀងអាហារ ទៅជួយដល់កក្រុមភេរវកម្ម ក្រោយពេលក្រុមនេះរងការវាយប្រហារយ៉ាងខ្លាំងពីលោកខាងលិច។
សារព័ត៌ Fars News កាលពីថ្ងៃទី១៤ ខែសីហា បានដកស្រងប្រភពព័ត៌មានពីកម្លាំងយោធាឲ្យដឹងថា រថយន្តជាង១ពាន់គ្រឿងដឹកស្បៀងអាហារ ថ្មាំពេទ ឆ្លងព្រំដែនទួរគីចូលទៅកាន់តំបន់ភាគខាងជើងស៊ីរី ដើម្បីជួយដល់ក្រុមភេរវកម្ម IS ។
ប្រភពព័ត៌មានពីយោធាទួរគីបានឲ្យដឹងថា «យ៉ាងហោចណាសក៏មានរថយន្តជាង១ពាន់គ្រឿង តូចធំដឹកសម្ភារៈសុខាភិបាលនិងស្បៀងអាហារ ដល់ក្រុមភេរវកម្ម IS ។ រថយន្តដឹកទំនិញទាំងនោះបានឆ្លងចូលព្រំដែន Bab al Hawa ខេត្ត Idlib »។ រយន្តដឹកទំនិញទៅឲ្យក្រុមភេរវកម្មនោះទទួលបានការការពារពីកម្លាំងទាហ៊ានទួរគី និងខ្មាន់កាំភ្លើងក្រុម IS។ ទួរគីត្រូវបានគេខាត់ទុកថា ជាប្រទេសដែលគាំទ្រដល់ក្រុមភេរវកម្មដែលកំពុងតែធ្វើសកម្មភាពនៅក្នុងប្រទេសសីរី ដែលមានក្រុម IS ជាដើម។
ប្រភពព័ត៌មានពីកម្លាំងយោធាទួរគីបញ្ចាក់ថា រដ្ឋាភិបាលទីក្រុងអែនការ៉ា បានខិតខំហ្វឹកហាត់នៅផ្តល់អាវុធទៅឲ្យក្រុមភេរវកម្ម ដើម្បីអាចរក្សាភាពស្ថិតស្ថេររបស់ក្រុមនេះ។
កន្លងមកទួរគីទទួលរងការចោទប្រកាន់ថា ជាប្រទេសគាំទ្រដល់ក្រុមភេរវកម្ម ហើយជាជាប្រទេសទិញប្រេងពីក្រុម IS ផងដែរ។ កន្លងមកក្រុម IS រកប្រាក់ចំណូលបានច្រើនដោយសារតែការលក់ប្រេងទៅឲ្យប្រទេសស៊ីរី ប៉ុន្តែក្រោយមកត្រូវបានកាត់ផ្តាច់ធ្វើឲ្យក្រុម IS បាត់បង់ប្រភពចំណូលដ៏សំខាន់បំផុតរបស់ខ្លួន។
មិនត្រឹមតែប៉ុណ្ណោះ ទួរគីក៏ជាប្រទេសដែលបានជួយព្យាបាលដល់មេដឹកនាំសំខាន់ៗរបស់ក្រុម IS ដែលរងរបួសនៅក្នុងការវាយប្រហារពីប្រទេសលោកខាងលិច ក្នុងនោះមានទាំងទួរគីផ្តល់ផងដែរ។
ចំណុចទាំងនោះហើយបានជាប្រទេសមួយចំនួនដែលប្រឆាំងនិងអាមេរិក លោកខាងលិចបញ្ចាក់ថា ការវាយប្រហាររបស់អាមេរិកនិងសម្ព័ន្ធមិត្តទៅលើក្រុម IS គ្រាន់តែជាឆាកល្ខោនប៉ណ្ណោះគឺវាយប្រហារដើម្បីបង្វែការសង្ស័យរបស់សហគមន៍អន្តរជាតិ។
កន្លងមកមានតែប្រទេសដែលប្រឆាំងអាមេរិក ទើបចោទប្រកាន់អាមេរិកថា ជាអ្នកបង្កើតក្រុមអ៊ិស្លាម IS ប៉ុន្តែពេលនេះបេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធា រណរដ្ឋក៏ថ្កោលទោសថា លោកស្រី គ្លីនតុន និងលោក អូបាម៉ា ជាអ្នកបង្កើតក្រុមភេរវកម្មទៅវិញ។
បើទោះបីមានការវាយប្រហារពីអាមេរិក និងសម្ពន្ធមិត្ដក្រុមអ៊ិស្លាមបង្កើតរដ្ឋនៅតែបន្ដបែកមែកសាខាឆ្ពោះទៅមុខដោយ បង្កើតទីតាំងនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក។ តិចណាស់ដែលបានដឹងថា វត្ដមានរបស់ក្រុម IS ចាប់ផ្ដើមចេញពីនយោបាយខុសឆ្គងរបស់អាមេរិក ។
សារព័ត៌មានអាល្លឺម៉ង់បានដកស្រង់ប្រភពព័ត៌មានសម្ងាត់ដែលប្រមូលបានពីប្រទេសស៊ីរីឲ្យដឹងថា ក្រុម IS មើលពី ខាងក្រៅជាកងកម្លាំងសាសនាជ្រុលនិយម សាហាវព្រៃផ្សៃ តែការពិតកម្លាំងទាហ៊ាន IS ធ្វើសកម្មភាពយ៉ាងម៉ត់ចត់ ម៉ឺងម៉ាត់ មានច្បាប់ទម្លាប់ត្រឹមត្រូវក៏ដូចជាមានក្រុមចារកម្មស៊ើបការណ៍យ៉ាងល្អប្រសើរ។ ក្រុម IS ត្រូវបានគេចាត់ទុកថា ជាក្រុមដែលកើតចេញពីអតីតមេទ័ពជាន់ខ្ពស់ធ្លាប់បម្រើការដឹកនាំកងទ័ពនៅក្នុងរបបរបស់អតីតមេដឹកនាំផ្ដាច់ការអុីរ៉ាក់ សាដាម ហ៊ូសេន។
នៅពេលដែលកម្លាំងទាហ៊ាន និងរដ្ឋា ភិបាល សាដាម ហ៊ូសេន បែកខ្ញែកដួលរលំក្រោយអាមេរិកវាយប្រហារកាលពី ឆ្នាំ២០០៣ អតីតមន្ដ្រីទាហ៊ានជាង ៤ម៉ឺននាក់ត្រូវបានហាមប្រាមចូលរួមបម្រើក្នុងជួររដ្ឋាភិបាលថ្មី ហើយមិនទទួលបានប្រាក់បៀវត្សរ៍ពេលដែលរំសាយឲ្យចូលនិវត្ដន៍ទៀតផង។
មិនត្រឹមតែប៉ុណ្ណោះបណ្ដាមន្ដ្រីក្រោមរបបលោក សាដាម ហ៊ូសេន ក៏ត្រូវបានរដ្ឋាភិបាលថ្មីស្និទ្ធអាមេរិកដឹកនាំដោយនាយករដ្ឋ នូរី អាល់ម៉ាល្លីគី បែងចែកក្នុងគោល ដៅចម្រាញ់ដកហូតមន្ដ្រីក្នុងគណបក្ស Baath ចេញពីជួរកងទ័ព និងរដ្ឋាភិបាលក៏ដូចជាកាត់បន្ថយតួនាទីដឹកនាំរបស់ក្រុមជនជាតិអ៊ិស្លាមនិកាយសាន់នីទៀតផង។ ទាំងនោះហើយជាមូលហេតុដែលជំរុញឲ្យអតីតមន្ដ្រីទាំងនោះខកចិត្ដដោយខ្លួនមិនទទួលបានយុត្ដិធម៌ក្នុងសង្គម ទើបបង្កើតឲ្យមានក្រុម IS ហើយបញ្ចេញកំហឹងដណ្ដើមការគ្រប់គ្រងទឹកដីមួយចំនួនធំនៅទីនោះ។
ក្នុងពេលនេះដែរសារព័ត៌មាន វ៉ាស៊ីនតោនប៉ុស្ដិ៍ របស់អាមេរិកបានដកស្រង់ព័ត៌មានពីបុគ្គលដែលមានទំនាក់ទំនងជិតស្និទ្ធ ជាមួយក្រុម IS បានបញ្ជាក់ថា ភាគច្រើនមេដឹកនាំ IS ជាអតីតមន្ដ្រីយោធាអាមេរិក។ អតីតទាហ៊ាន IS មួយរូបឈ្មោះ អាប៊ូ ហាមសា ដែលបានរត់ចេញពីក្រុម IS ទៅកាន់ប្រទេសទួរគីកាលពីឆ្នាំ២០១៤ បាននិយាយថា គាត់ទទួលបញ្ជាពីអតីតមន្ដ្រីយោធាក្រោមរបបលោក សាដាម ហ៊ូសេន ។ សូម្បីតែមេបញ្ជាការកម្លាំង IS នៅស៊ីរីក៏ជា ជនជាតិអុីរ៉ាក់ផងដែរ៕
ប្រែសម្រួល៖ ម៉ែវ សាធី