អ្នកទោសមីយ៉ាន់ម៉ាជិត ៦០០០នាក់ត្រូវបានដោះលែង នាឱកាសបុណ្យឯករាជ្យជាតិ

ចែករំលែក៖

ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី៤ ខែមករា ឆ្នាំ២០២៤ បានផ្សាយថា រដ្ឋាភិបាលយោធា នឹងដោះលែងអ្នកទោសចំនួន ៥ ៨៦៤នាក់ ក្នុងនោះរួមមានជនបរទេស១៨០នាក់ ក្រោមការលើកលែងទោស នាឱកាសអបអរទិវាបុណ្យឯករាជ្យជាតិរបស់ប្រទេសអាស៊ានមួយនេះ។

បុណ្យឯករាជ្យជាតិនៅមីយ៉ាន់ម៉ា ត្រូវនឹងថ្ងៃសៅរ៍ ទី៤ ខែមករានេះ។ មីយ៉ាន់ម៉ាបានធ្លាក់ក្នុងភាពចលាចល ចាប់តាំងពីអំឡុងដើមឆ្នាំ២០២១ នៅពេលយោធាបានធ្វើរដ្ឋប្រហារ ផ្តួលរំលំរដ្ឋាភិបាលស៉ីវិល ហើយបង្ក្រាបយ៉ាងចាស់ដៃលើ ការធ្វើបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលក្រោយមក ក៏បានបង្កទៅជាការបះបោរប្រដាប់អាវុធ នៅទូទាំងប្រទេស។ របបសឹកធ្លាប់បានសន្យាថា នឹងរៀបចំការបោះឆ្នោតសកលថ្មីមួយ នៅក្នុងឆ្នាំនេះ ប៉ុន្តែផែនការនោះ ត្រូវបានថ្កោលទោសដោយក្រុមប្រឆាំងថា វានឹងជាការបោះឆ្នោតក្លែងក្លាយប៉ុណ្ណោះ។
ក្នុងចំណោមអ្នកបន្តនៅជាប់ឃុំឃាំង ដោយរដ្ឋាភិបាលយោធា គឺរួមមានអតីតមេដឹកនាំ លោកស្រី អោងសាន ស៊ូជី។ លោកស្រី ស៊ូជី ដែលមានអាយុ៧៩ឆ្នាំ កំពុងអនុវត្តទោសជាប់ពន្ធនាគារ រយៈពេល២៧ឆ្នាំ ក្រោមបទចោទប្រកាន់សរុបចំនួន១៤ រាប់ចាប់តាំងពីការញុះញង់បង្កការបះបោរ ការបន្លំការបោះឆ្នោត រហូតដល់អំពើពុករលួយ។ លោកស្រី ស៊ូជី បានបដិសេធចំពោះការចោទប្រកាន់ទាំងអស់៕

...

រូបថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print