ខេត្តព្រះវិហារ៖ ដោយអនុវត្តន៍តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ និងដោយមានការចង្អុលបង្ហាញជាប្រចាំពីសំណាក់ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ កាលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ ក្រោយទទួលបានបទបញ្ជាពីលោកមេបញ្ជាការអាវុធហត្ថកម្លាំងសមត្ថកិច្ចនៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស របស់កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយ លោកវរះសេនីយ៍ត្រី សូយ លឹមអុី នាយការិយាល័យព្រហ្មទណ្ឌ សហការជាមួយកម្លាំងអាវុធហត្ថស្រុកសង្គមថ្មី បានចុះស្រាវជ្រាវករណីក្រុមក្មេងទំនើងបង្កហិង្សាដោយចេតនាទៅលើជនរងគ្រោះមានស្ថានទម្ងន់ទោសដោយបក្សពួកជនបង្ករបានប្រើប្រាស់កាំបិតផ្គាក់នឹងពូថៅកាប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួស០៣ នាក់ ឋិតនៅចំណុចផ្លូវបំបែកអូរសំរោង ក្នុងភូមិស្ដៅ ឃុំស្ដៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ កាលពីម៉ោងប្រហែល ២៣:៣០នាទី ថ្ងៃទី៣១ ខែ១២ ឆ្នាំ២០២៤កន្លងទៅហើយភាគីជនបង្ករព្រមទាំងបក្សពួកបានរត់គេចខ្លួនភ្លាមៗនៅថ្ងៃកើតហេតុ ។
នេះបើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារនៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ លោកបានបញ្ជាក់ថាពាក់ករណីខាងលើ៖
+ជនរងគ្រោះ
១/ ហឿន ដារ៉ាម ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ កសិករ រស់នៅភូមិសុច ឃុំស្ដៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
២/ តេះ សេត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កសិករ រស់នៅភូមិជាមួយគ្នា។
៣/ ហុំ កើន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កសិករ រស់នៅភូមិឃុំជាមួយគ្នា។
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការបានបន្តរទៀតថាក្រោយពេលសមត្ថកិច្ចបានចុះស្រាវជ្រាវករណីខាងលើនេះរួចមកជាលទ្ធផល
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៩ នាក់ នឹងបានធ្វើតេស្តទឹកមូត្រចំនួន ០៩ នាក់ លទ្ធផលអវិជ្ជមាន លោកមេបញ្ជាការក៏បានបញ្ជាក់ពីអត្តសញ្ញាណបក្សពួកជនបង្ករទាំង០៩នាក់ក្នុងនោះជនបង្ករទី១.ឈ្មោះ ស៊ុន លីម ភេទប្រុស អាយុ២៤ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។
ទី២.ឈ្មោះ យុន សំអាន ភេទប្រុស អាយុ១៦ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ កើតហេតុខាងលើ។
ទី៣.ឈ្មោះ សេង ពុទ្ធី ភេទប្រុស អាយុ១៦ ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ ឃុំ កើតហេតុខាងលើ។
ទី៤.ឈ្មោះ ភឿន ថុនា ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ភូមិ ឃុំ កើតហេតុខាងលើ។
ទី៥.ឈ្មោះ សួ សុខឡេង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។
ទី៦.ឈ្មោះ សឿន រ៉ុនរះ ភេទប្រុស អាយុ២០ ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។
ទី៧.ឈ្មោះ ផន សើន ភេទប្រុស អាយុ២១ ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។
ទី៨.ឈ្មោះ ចេង ឧស្សាហ៍ ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។
ទី៩.ឈ្មោះ សិន ឡុញ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិកើតហេតុខាងលើ ។
សូមបញ្ជាក់ថា៖ក្រោយពេលដែលសមត្ថកិច្ចឃាត់ខ្លួនក្រុមក្មេងទំនើងទាំង០៩នាក់ដែលជាជនបង្ករខាងលើរួចមកក្នុងនោះវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន÷
១.កាំបិតខ្វែវ ចំនួន០១ ដើម ប្រវែង ៨។
២.ពូថៅ ចំនួន ០១ ដើម ប្រវែង៦២ ស.ម ។
៣.ដំបងឈើ ចំនួន ០១ ប្រវែង ១២០ ស.ម ។
៤.ម៉ូតូ ចំនួន ០១ គ្រឿង ។
៥.ទូរស័ព្ទដៃ ចំនួន ០៨ គ្រឿង។
៦.អាវក្រណាត់ដៃវែង ចំនួន ០១។
៧.អត្តសញ្ញាណប័ណ្ណ ចំនួន ០១ សន្លឹក
បច្ចុប្បន្ន: ជនសង្ស័យនិងវត្ថុតាងខាងលើកម្លាំងការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមនីតិវិធី និងបានបញ្ជូនបន្តទៅពន្ធនាគារខេត្តព្រះវិហារ ៕
ដោយ ជីវ័ន្ត