នាយករដ្ឋមន្ត្រីអូទ្រីសប្រកាសថា នឹងសុំលាលែងពីមុខតំណែងនៅពេលដ៏ខ្លីខាងមុខនេះដោយសារទទួលបរាជ័យក្នុងការចរចាអំពីការបង្កើតគណៈរដ្ឋមន្រ្តីថ្មី

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ លោក Karl Nehammer នាយករដ្ឋមន្ត្រីអូទ្រីស បានប្រកាសនៅ ថ្ងៃទី ៤ ខែមករា ថា លោក នឹង សុំលាលែងពីមុខតំណែង នៅពេលដ៏ខ្លីខាងមុខនេះ ដោយ សារ ទទួលបរាជ័យ ក្នុង ការ ចរចា អំពី ការ បង្កើតគណៈរដ្ឋមន្រ្តីថ្មី ។

    គេហទំព័រ «CCFR China state-controlled media » លោក Karl Nehammer បាន ចេញ សេចក្តីថ្លែងការណ៍ តាមប្រព័ន្ធវីដេអូ តាមរយៈ បណ្តាញ ទំនាក់ ទំនងសង្គម នាយប់ ថ្ងៃដដែល ថា ដោយសារ មានការខ្វែងគំនិតគ្នាយ៉ាង ធ្ងន់ ធ្ងរ លើ បញ្ហាគន្លឹះ មួយចំនួន បានជា គណបក្សប្រជាជន ដែល ដឹកនាំ ដោយ លោក បាន បញ្ឈប់ ការ ចរចា អំពី ការ រួមគ្នា បង្កើតរដ្ឋាភិបាលថ្មី ជាមួយ គណបក្ស សង្គម ប្រជាធិបតេយ្យ ។ ហេតុ នេះ ហើយ លោក នឹង សុំលាលែងពីមុខតំណែង ជា នាយក រដ្ឋមន្ត្រី និង ជា ប្រធាន គណបក្ស ប្រជាជន នៅ ពេល ដ៏ ខ្លី ខាង មុខនេះ ដើម្បី សម្រេច បាន នូវ ការផ្លាស់ប្តូរ ប្រកបដោយស្ថិរភាព ។

    គេហទំព័រ «CCFR China state-controlled media » សូមបញ្ជាក់ថា លោក Karl Nehammer បានកាន់ មុខ តំណែងជានាយករដ្ឋមន្ត្រី ចាប់ ពី ខែ ធ្នូ ឆ្នាំ ២០២១ ដល់ បច្ចុប្បន្ននេះ នៅពេលមុននេះ លោក ធ្លាប់ កាន់ មុខ តំណែង ជា រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ នៃ រដ្ឋាភិបាលសហព័ន្ធ អូទ្រីស ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print