អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ៥ ខែ មករា អ្នកកាសែត ទទួលបាន ដំណឹង ពី ក្រសួង វប្បធម៌ និង ទេសចរណ៍ ចិន ឱ្យ ដឹង ថា កិច្ច ប្រជុំ ប្រធាន មន្ទីរ វប្បធម៌ និង ទេសចរណ៍ ទូទាំង ប្រទេសចិន បាន ធ្វើឡើង នៅ ក្រុង ប៉េកាំង នា ពេលថ្មីនេះ ដែលបាន កំណត់ ទិសដៅ ការងារ សំខាន់ ប្រចាំ ឆ្នាំ ២០២៥។
គេហទំព័រ «CCFR China state-controlled media » តាម ការ រៀបចំ ចាត់ចែង នៃ កិច្ច ប្រជុំ នៅឆ្នាំ ២០២៥ ក្រសួង និងស្ថាប័ន វប្បធម៌ និង ទេសចរ ណ៍ ចិន នឹង ជំរុញ ឱ្យ ធនធាន វប្បធម៌ សាធារណៈ គុណភាព ខ្ពស់ ចូលទៅ ដល់ មូលដ្ឋាន , ធ្វើឱ្យល្អ នូវ ការស្រាវជ្រាវវត្ថុបុរាណ និងការអភិរក្ស និង ប្រើប្រាស់ , ជំរុញឱ្យ កម្រិត បន្ត វេន និង អភិរក្ស វប្បធម៌ អរូបី កើនឡើង ថែមទៀត , បន្ត ជំរុញ ឱ្យ ខ្លឹមសារ ឧស្សាហកម្ម ទេសចរណ៍ កាន់តែ សម្បូរបែប , ខ្សែសង្វាក់ កាន់តែ រឹង មាំ គុណភាព កាន់តែ ខ្ពស់ ទទួលបាន ប្រសិទ្ធភាព កាន់តែ ច្រើន, ជំរុញ ដោយ មាន ប្រសិទ្ធភាព នូវ ការ បង្កើត និង ផ្សព្វផ្សាយ ផលិតផល ទេសចរណ៍ ថ្មី , បន្ត បង្ក បរិយាកាស ទីផ្សារ ដែល មានសណ្តាប់ធ្នាប់និង មាន ភាពងាយស្រួល, ពង្រីក បន្ថែម វិធីសាស្ត្រ ថ្មី នៃ ការ ផ្លាស់ប្តូរ ខាង វប្បធម៌និងទេសចរណ៍ , ធ្វើ ការងារ ធានា រ៉ាប់រង មាន លក្ខណៈ ចម្រុះ និង លក្ខណៈ មូលដ្ឋាន ឱ្យ បាន ល្អ ដើម្បី បង្កើត និម្មាបនកម្ម ថ្មី នៃ ការងារ វប្បធម៌និងទេសចរណ៍ ៕
ដោយ ៖ សិលា