អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ឆ្នាំថ្មីទើបចាប់ផ្តើម តាម កំពង់ផែ ធំៗ របស់ ប្រទេសចិន ឃើញ មាន នាវា ដឹកទំនិញ ចេញចូល ជាបន្ត បន្ទាប់ ខណៈ រថយន្ត ដឹកជញ្ជូន បរ ទៅ បរ មក ពោរពេញដោយ បរិយាកាស ដ៏ មមាញឹក ។
ដោយឡែក នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយទៀតថា ៖ កសិករចិនមមាញឹកនឹងការធ្វើស្រែចម្ការក្នុងរដូវកាលXiaohan គែថ្ងៃទី ៥ ខែមករាជារដូវកាល Xiaohan ប្រជាកសិករនៅតំបន់នានានៃប្រទេសចិនបានឆ្លៀតឱលាសនេះធ្វើស្រែចម្ការដោយមានសណ្តាប់ធ្នាប់។ ចំពោះគមនាគមន៍ទីក្រុង ចំពោះវិចិត្រសាលសិល្បៈចល័តរបស់ទីក្រុងប៉េកាំង គឺនៅទីក្រុងប៉េកាំង គំនូរលើជញ្ជាំង និងការលាបពណ៏ជញ្ជាំងចម្រុះពណ៏បាន តុបតែង ស្ថានីយគមនាគមន៍ជាច្រើន បន្ថែមអត្ថន័យដល់ជីវភាពវប្បធម៌របស់ទីក្រុង ដោយធ្វើឱ្យខ្សែផ្លូវគមនាគម៍របស់ទីក្រុងក្លាយទៅជាវិចិត្រសាលចល័ត និងជាបង្អួចដើម្បីបង្ហាញពីវប្បធម៌ចិន៕
ដោយ ៖ សិលា