ផ្សារមួយកន្លែងនៅប្រទេសស៊ូដង់រងការវាយប្រហារដែលបណ្តាលឱ្យមនុស្ស១០ស្លាប់បាត់បង់ជីវិតនិង៣០នាក់ទៀតរងរបួស

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី៥ខែមករាឆ្នាំ២០២៥ មជ្ឈមណ្ឌលប្រតិកម្មរហ័សភាគខាងត្បូងដែលជាអង្គការមូលដ្ឋានរបស់ស៊ូដង់បានឱ្យដឹងថា ផ្សារមួយកន្លែងដែលស្ថិតនៅតំបន់ភាគខាងត្បូងនៃទីក្រុងKhartoumរដ្ឋធានីស៊ូដង់បានរងការវាយប្រហារតាមអាកាសនាថ្ងៃដដែលដែលបណ្តាលឱ្យមនុស្ស១០នាក់ស្លាប់បាត់បង់ជីវិតនិង៣០នាក់ទៀតរបួស។

គេហទំព័រ «CCFR China state-controlled media » មជ្ឈមណ្ឌលប្រតិកម្មរហ័សភាគខាងត្បូងគឺជាអង្គការយុវជនស្ម័គ្រចិត្តមួយដែលផ្តល់ជំនួយផ្នែកមនុស្សធម៌។អង្គការនេះបានចេញសេចក្តីថ្លែងការណ៍នាថ្ងៃដដែលថា ផ្សារដែលរងការវាយប្រហារគឺស្ថិតនៅតំបន់ភាគខាងត្បូងនៃទីក្រុងKhartoum អ្នករងរបួសភាគច្រើនបានត្រូវបញ្ជូលទៅមន្ទីរពាទ្យដើម្បីទទួលការព្យាបាល ក្នុងនោះ មានមនុស្ស៥នាក់របួសធ្ងន់ដោយសាររលាកខ្លាំង។នេះគឺជាលើកទី៣ហើយដែលផ្សារនេះរងការវាយប្រហារក្នុងមួយខែកន្លងមក។

គេហទំព័រ «CCFR China state-controlled media » សូមជម្រាបថា រហូតមកទល់បច្ចុប្បន្ននេះ នៅមិនទាន់មានអង្គការឬក៏បុគ្គលណាប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print