មន្ត្រី​ជាន់ខ្ពស់​ក្រសួង​កសិកម្ម​ ជំរុញឱ្យកសិករនៅក្រុងសិរីសោភ័ណ​ ពិចារណាមកប្រើប្រាស់ពូជស្រូវក្រអូបក្នុងការបង្កបង្កើនផលដែលមានតម្លៃថ្លៃជាងស្រូវដទៃ និងមានទីផ្សារនាំចេញច្បាស់លាស់​

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ​៖​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​និងនេសាទ​ នៅព្រឹកថ្ងៃ​ពុធ​ទី​០៨​ ខែមករា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយ លោក ហុង ណារិត លោកស្រី​ អនុរដ្ឋលេខាធិការ លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការី កាលពីម្សិលមិញនេះ​ បានចុះជួបកសិករបង្កបង្កើនផលស្រូវប្រាំង ក្នុងភូមិកោះពងសត្វ សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ដំណើរចុះជួបនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីស្វែងយល់ពីការបង្កបង្កើនផលស្រូវប្រាំង និងការចងក្រងគ្នាជាក្រុមផលិត សម្រាប់ផ្គត់ផ្គង់ស្រូវជូនរោងម៉ាស៊ីនកិនស្រូវក្នុងស្រុក។

...

ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានជំរុញឱ្យកសិករពិចារណា មកប្រើប្រាស់ពូជស្រូវក្រអូបក្នុងការបង្កបង្កើនផលដែលមានស្ថិរភាពថ្លៃជាងស្រូវដទៃទៀត ព្រមទាំងមានទីផ្សារនាំចេញច្បាស់លាស់ តាមរយៈផលិតកម្ម តាមកិច្ចសន្យារវាងក្រុមកសិករជាអ្នកផលិត និងរោងម៉ាស៊ីនកិនស្រូវក្នុងស្រុក៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print