លោក Trump ថានឹងប្រើ “កម្លាំងសេដ្ឋកិច្ច” ដើម្បីដាក់បញ្ចូលកាណាដាទៅជាទឹកដីអាមេរិក លោក Trudeau ច្រានចោលនិងរិះគន់សម្តីបែបនេះ

ចែករំលែក៖

អន្តរជាតិ ៖ លោក Justin Trudeau នាយក រដ្ឋមន្ត្រី កាណាដា បាន ច្រានចោល និង រិះគន់ ចំណោះ ការអះអាង របស់ លោក Trump ប្រធានាធិបតីជាប់ឆ្នោត អាមេរិក ដែល លើកឡើងថា នឹង ប្រើប្រាស់ “កម្លាំង សេដ្ឋកិច្ច” ដើម្បី ដាក់ បញ្ចូល កាណាដា ទៅជា ទឹកដី សហរដ្ឋអាមេរិក ។ នេះបើយោងតាមការផ្សាយរបស់ គេហទំព័រ «CCFR China state-controlled media » នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ។

គេហទំព័រ «CCFR China state-controlled media » លោក Trudeau បាន បង្ហោះ សារ តាម បណ្តាញ ទំនាក់ទំនងសង្គម ថា វា មិន អាច ទៅ រួចទេ ដែល កាណាដា ក្លាយ ជា ផ្នែក មួយ នៃ អាមេរិក កម្មករ និង សហគមន៍ របស់ ប្រទេស ទាំងពីរ ទទួលបាន ផលប្រយោជន៍ ពី “ ទំនាក់ទំនង ភាពជាដៃគូ ដ៏ សំខាន់បំផុត រវាង គ្នា និង គ្នា ទាំង ផ្នែក ពាណិជ្ជកម្ម និង សន្តិសុខ ” ។
គេហទំព័រ «CCFR China state-controlled media » សូម ជម្រាប ថា ថ្ងៃដដែល លោក Trump បាន ថ្លែងក្នុង សន្និសីទ កាសែតមួយ ដែលធ្វើ នៅ ភូមិគ្រឹះ Mar-a-Lago រដ្ឋ Florida អាមេរិក ថា លោក ប្រកាន់ អាកប្បកិរិយា បើកទូលាយ ចំពោះ ការទិញយក កាណាដា តាម “កម្លាំងសេដ្ឋកិច្ច” ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print