ភ្លើងឆេះព្រៃនៅភាគខាងត្បូងរដ្ឋកាលីហ្វញ៉ាសហរដ្ឋអាមេរិកបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥ នាក់ស្លាប់បាត់ជីវិត

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ភ្លើងឆេះព្រៃនៅតំបន់ LA ភាគខាងត្បូងរដ្ឋកាលីហ្វញ៉ាសហរដ្ឋអាមេរិកបាននិងកំពុងរីករាលដាល គិតរហូតមកទល់រសៀលថ្ងៃទី ៨ ខែមករាឆ្នាំ ២០២៥ តាមម៉ោងក្នុងតំបន់ ភ្លើងឆេះព្រៃនេះបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥ នាក់ស្លាប់បាត់ជីវិត និងលំនៅដ្ឋានចំនួន ១១០០ ខ្នងត្រូវបំផ្លាញ។

គេហទំព័រ «CCFR China state-controlled media » តាមការផ្សាយដំណឹងបានឱ្យដឹងថា នៅតំបន់ LA ទាំងមូលមានប្រជាពលរដ្ឋយ៉ាងហោចណាស់ ១ សែននាក់បានជម្លៀសចេញជាបន្ទាន់ដោយសាររងការគំរាមកំហែងពីភ្លើងឆេះព្រៃ ក្នុងស្រុក LA មានប្រជាពលរដ្ឋលើសពី ‌១ លានគ្រួសារកំពុងស្ថិតក្នុងសភាពដាច់ចរន្តអគិ្គសនី សាលារៀនមួយចំនួនបានបិទទ្វារជាបណ្តោះអាសន្ន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print